Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:13 - Khmer Christian Bible

13 ខ្ញុំ​ក៏​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រះអម្ចាស់​ពី​ពេល​នេះ​តទៅ!»​ ព្រះវិញ្ញាណ​ក៏​មាន​បន្ទូល​ថា​ «មែន​ហើយ​ ពួកគេ​នឹង​បាន​សម្រាក​ពី​ការ​នឿយ​ហត់​របស់​ពួកគេ​ ដ្បិត​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​តាម​ជាប់​ពួកគេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ​តទៅ»។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា៖ «មែន​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន ចេះ​តែ​ដេញ​តាម​គេ​ជាប់​ជានិច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជានិច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក ពី​គ្រប់​ទាំង​ការ​នឿយ‌ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ​ក៏​តាម​គេ​ជាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​ឮ​សំឡេង​មួយ បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅៈ អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ពិត​ជា​មាន​សុភមង្គល​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! រស‌អុលឡោះ​មាន​បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។

សូមមើលជំពូក ចម្លង




វិវរណៈ 14:13
41 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​


លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកិយ​បង្កើត​មិត្ដភក្តិ​សម្រាប់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ពេល​ណា​ទ្រព្យ​នោះ​អស់​ទៅ​ នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍​អ្នក​រាល់គ្នា​មក​ក្នុង​លំនៅ​អស់​កល្ប​ជានិច្ច។​


ព្រោះ​បើ​យើង​រស់នៅ​ គឺ​រស់នៅ​ដើម្បី​ព្រះអម្ចាស់​ ហើយ​បើ​យើង​ស្លាប់​ គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ ដូច្នេះ​ហើយ​ ទោះបី​យើង​រស់​ក្ដី​ ស្លាប់ក្ដី​ យើង​ជា​របស់​ព្រះអម្ចាស់​


បើ​ដូច្នេះ​មែន​ ពួកអ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​ក៏​វិនាស​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះគ្រិស្ដ​មាន‍​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ ​គឺជា​ផល​ដំបូង​នៃ​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​


ហេតុនេះ​ហើយ​ យើង​មាន​ចិត្ដក្លាហាន​ ហើយ​ពេញចិត្ដ​នឹង​ចាកចេញ​ពី​រូបកាយ​នេះ​ ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរ​ជាង​


ហើយ​ទោះបី​ត្រូវ​ច្រូច​ខ្ញុំ​លើ​យញ្ញ​បូជា​ និង​លើ​ការងារ​បម្រើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មាន​អំណរ​ ហើយ​ត្រេកអរ​ជាមួយ​អ្នក​រាល់គ្នា​ដែរ‍​


ដ្បិត​បើ​យើង​ជឿ​ថា​ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន​ នោះ​ត្រូវ​ជឿ​ថា​ ព្រះជាម្ចាស់​នឹង​នាំ​ពួកអ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ព្រះយេស៊ូ​ឲ្យ​ទៅ​ជាមួយ​ព្រះ​អង្គ​ដែរ។​


ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ទាំង​មាន​សម្រែក​ និង​សំឡេង​មហា​ទេវតា​ ព្រមទាំង​ត្រែ​របស់​ព្រះជាម្ចាស់​ នោះ​ពួក​មនុស្ស​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​


ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ជាមួយ​ព្រះអង្គ​ ទោះបី​យើង​ដឹង​ខ្លួន​ ឬ​ដេក​លក់​ក៏​ដោយ។​


បាប​របស់​មនុស្ស​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​មុន​ការ​ជំនុំ​ជម្រះ​ ប៉ុន្ដែ​បាប​របស់​មនុស្ស​ខ្លះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​ក្រោយ​


រីឯ​ការ​ល្អ​វិញ​ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ​ ហើយ​ទោះបី​មិន​ឃើញ​ច្បាស់​ ក៏​មិន​អាច​លាក់បាំង​បាន​ដែរ។​


បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​


នៅ​ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​រួច​ហើយ​នោះ​ ខ្ញុំ​ក៏​បម្រុង​នឹង​សរសេរ​ទុក​ ប៉ុន្ដែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​នោះ​ទៅ​ កុំ​សរសេរ​សេចក្ដី​ទាំង​នោះ​ទុក​ឡើយ»។​


បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​


ពេល​នោះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ក៏​ឃើញ​ហិប​នៃ​កិច្ច​ព្រមព្រៀង​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​ រួច​មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ មាន​ការ​រញ្ជួយ​ផែនដី​ និង​មាន​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង។​


ទេវតា​ទីប្រាំពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​អាកាស​ នោះ​មាន​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​ គឺ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ការ​បាន​សម្រេច​ហើយ!»​


ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​ចូល​រួម​ពិធី​ជប់លៀង​មង្គលការ​របស់​កូនចៀម»​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «សេចក្ដី​ទាំង​នេះ​ជា​ព្រះបន្ទូល​ដ៏​ពិត​របស់​ព្រះជាម្ចាស់»។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ​ ហើយ​ដែល​យាង​ដើរ​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​ មាន​បន្ទូល​ដូច្នេះ​ថា​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។​


មាន​ពរ​ហើយ​ បរិសុទ្ធ​ហើយ​ អស់​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ​នេះ​ សេចក្ដី​ស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ​ ពួកគេ​នឹង​ធ្វើ​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ និង​របស់​ព្រះគ្រិស្ដ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះអង្គ​រយៈ​ពេល​មួយពាន់​ឆ្នាំ។


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មាន​បន្ទូល​ថា៖​ «មើល៍​ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​សរសេរ​ទុក​ចុះ​ ដ្បិត​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ»។​


ព្រះវិញ្ញាណ​ និង​កូន​ក្រមុំ​និយាយ​ថា៖​ «សូម​យាង​មក»​ ហើយ​អ្នកណា​ដែល​ឮ​ ចូរ​ឲ្យ​អ្នក​នោះ​និយាយ​ថា៖​ «សូម​យាង​មក»។​ អ្នកណា​ដែល​ស្រេក​ ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ អ្នកណា​ដែល​ចង់​បាន​ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​យក​ទឹក​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ចុះ។​


ពួកគេ​ម្នាក់ៗ​បាន​ទទួល​អាវ​ស​វែង​ និង​ត្រូវ​បាន​ប្រាប់​ឲ្យ​សម្រាក​បន្ដិច​ទៀត​ ទម្រាំ​ពួក​បាវបម្រើ​ជា​គូកន​ និង​ជា​បងប្អូន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​គេ​សម្លាប់​បែប​ដូច្នោះ​ដែរ​ បាន​គ្រប់​ចំនួន​សិន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម