រួចព្រះអង្គមានបន្ទូលទៅគាត់ទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ ហើយពួកទេវតារបស់ព្រះជាម្ចាស់ចុះឡើងៗពីលើកូនមនុស្ស»។
វិវរណៈ 19:11 - Khmer Christian Bible ខ្ញុំក៏បានឃើញមេឃបើកចំហ ហើយមើល៍ មានសេះសមួយ ព្រះអង្គដែលគង់លើវាមានព្រះនាមថា ស្មោះត្រង់ ហើយពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ នោះមើល៍! មានសេះសមួយ ហើយព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសេចក្ដីសុចរិតយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ព្រះអង្គវិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ នឹងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត អាល់គីតាប បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។ |
រួចព្រះអង្គមានបន្ទូលទៅគាត់ទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ ហើយពួកទេវតារបស់ព្រះជាម្ចាស់ចុះឡើងៗពីលើកូនមនុស្ស»។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ
ពេលនោះព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានសួគ៌បើកចំហ ហើយក៏ឃើញហិបនៃកិច្ចព្រមព្រៀងរបស់ព្រះអង្គនៅក្នុងព្រះវិហារ រួចមានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ មានការរញ្ជួយផែនដី និងមានព្រឹលធ្លាក់យ៉ាងខ្លាំង។
ខ្ញុំក៏ឃើញសត្វសាហាវ និងពួកស្ដេចនៅលើផែនដី ព្រមទាំងកងទ័ពរបស់ពួកគេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គដែលគង់លើសេះ ហើយនឹងកងទ័ពរបស់ព្រះអង្គ។
ហើយអ្នកឯទៀតក៏ត្រូវស្លាប់ដោយសារដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ។ សត្វស្លាបទាំងអស់ក៏ឆ្អែតស្កប់ស្កល់ដោយសារសាច់ពួកអ្នកទាំងនោះ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា
ក្រោយការទាំងអស់នេះខ្ញុំបានឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែនោះ ក៏មានបន្ទូលមកខ្ញុំថា៖ «ចូរឡើងមកនេះ យើងនឹងបង្ហាញអ្នកឲ្យឃើញហេតុការណ៍ ដែលត្រូវកើតឡើងក្រោយការទាំងអស់នេះ»។
ខ្ញុំក៏ឃើញសេះសមួយមក ហើយអ្នកជិះនៅលើវាកាន់ធ្នូ និងបានទទួលមកុដមួយ រួចបានចេញទៅទាំងមានជ័យជម្នះ ដើម្បីយកឈ្នះ។