Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:12 - Khmer Christian Bible

12 ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​ជា​អណ្ដាត​ភ្លើង​ ហើយ​នៅ​លើ​ព្រះសិរ​របស់​ព្រះអង្គ​មាន​មកុដ​ជា​ច្រើន​ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​បាន​សរសេរ​ទុក​ ហើយ​គ្មាន​នរណា​ស្គាល់​ឡើយ​ លើក​លែង​តែ​ព្រះអង្គ​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ព្រះនេត្រ​របស់​ព្រះអង្គ​ដូច​អណ្ដាតភ្លើង ហើយ​មាន​មកុដរាជ្យ​ជាច្រើន​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ ព្រះអង្គ​មាន​ព្រះនាម​មួយ​ដែល​សរសេរ​ទុក ជា​ព្រះនាម​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អង្គទ្រង់ផ្ទាល់​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ព្រះ‌អង្គ​មាន​ព្រះ‌នាម​មួយ​ចារ​ទុក ដែល​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះអង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គាត់​មាន​ភ្នែក​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន នៅ​លើ​ក្បាល​ផង។ នៅ​លើ​រូប‌កាយ​គាត់​មាន​សរសេរ​ឈ្មោះ​មួយ ក្រៅ​ពី​គាត់ គ្មាន​នរណា​ស្គាល់​ឈ្មោះ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




វិវរណៈ 19:12
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​


«ចូរ​ប្រាប់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ថា​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ឯ​អ្នក​ហើយ​ ព្រះអង្គ​ស្លូត​ត្រង់​ ព្រះអង្គ​គង់​លើ​កូន​លា»។​


នោះ​ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ពួកគេ​ មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​


ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះរាជ​បុត្រា​ជា​អ្នកណា​ទេ​ ក្រៅពី​ព្រះវរបិតា​ ហើយ​ក៏គ្មាន​អ្នកណា​ស្គាល់​ថា​ ព្រះវរបិតា​ជា​អ្នកណា​ដែរ​ ក្រៅពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។​


ពួកគេ​នៅ​ក្នុង​លោកិយ​នេះ​ រីឯ​ខ្ញុំ​មិន​នៅ​ក្នុង​លោកិយ​នេះ​ទៀត​ទេ​ ដ្បិត​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ។​ ឱ​ព្រះវរបិតា​ដ៏​បរិសុទ្ធ​អើយ!​ សូម​រក្សា​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រ​ទាន​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ត្រលប់​ជា​តែ​មួយ​ដូច​យើង​


ដ្បិត​ពេល​ខ្ញុំ​នៅ​ជាមួយ​ពួកគេ​ ខ្ញុំ​បាន​រក្សា​ពួកគេ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ។​ ខ្ញុំ​បាន​រក្សា​ពួកគេ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​វិនាស​ឡើយ​ លើកលែង​តែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​វិនាស​ ដើម្បី​ឲ្យ​សម្រេច​តាម​បទ​គម្ពីរ។​


ខ្ពស់​លើ​អស់​ទាំង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ អំណាច​ អំណាច​គ្រប់គ្រង​ និង​អស់​ទាំង​ឈ្មោះ​ដែល​ហៅ​ មិន​ត្រឹម​តែ​នៅ​ជំនាន់​នេះ​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ជំនាន់​ដែល​នឹង​មក​ដល់​ទៀត​ផង​


ប៉ុន្ដែ​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​ បាន​ទទួល​សិរី​រុងរឿង​ និង​កិត្តិយស​ទុក​ជា​មកុដ​ ព្រោះ​ព្រះអង្គ​បាន​រងទុក្ខ​ក្នុង​ការ​សោយ​ទិវង្គត​ ដើម្បី​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​


សក់​របស់​លោក​ស​ដូច​ជា​រោម​ចៀម​ពណ៌​ស​ គឺ​ស​ដូច​ជា​ព្រឹល​ ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង​


ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​


នោះ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​ វា​មាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ​ នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។​


ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​ទ្រូង​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​យើង​ ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។​ យើង​នឹង​សរសេរ​ព្រះនាម​នៃ​ព្រះ​របស់​យើង​ និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​នៅ​លើ​អ្នក​នោះ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះ​របស់​យើង​ ហើយ​យើង​ក៏នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។​


ខ្ញុំ​ក៏​ឃើញ​សេះ​ស​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ធ្នូ​ និង​បាន​ទទួល​មកុដ​មួយ​ រួច​បាន​ចេញ​ទៅ​ទាំង​មាន​ជ័យជម្នះ​ ដើម្បី​យក​ឈ្នះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម