កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។
វិវរណៈ 18:22 - Khmer Christian Bible សំឡេងរបស់ពួកអ្នកលេងពិណ ពួកអ្នកលេងភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែ លែងមានឮនៅក្នុងអ្នកទៀតហើយ រួចក៏លែងឃើញមានពួកជាងគ្រប់ប្រភេទធ្វើការនៅក្នុងអ្នកទៀតដែរ រីឯសូរត្បាល់កិន នោះក៏លែងមានឮនៅក្នុងអ្នកទៀត។ ព្រះគម្ពីរខ្មែរសាកល សំឡេងអ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ លែងឮក្នុងអ្នកទៀតឡើយ! អស់ទាំងជាងតាមជំនាញគ្រប់មុខ ក៏រកមិនឃើញក្នុងអ្នកទៀតឡើយ! សំឡេងត្បាល់កិន ក៏លែងឮក្នុងអ្នកទៀតឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏នឹងលែងឮសំឡេងពួកអ្នកចាប់ស៊ុង ពួកអ្នកភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែនៅក្នុងឯងទៀតហើយ ក៏មិនឃើញមានជាងណាធ្វើការអ្វីនៅក្នុងឯង ឬឮសំឡេងត្បាល់កិននៅក្នុងឯងទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងលែងឮសំឡេងតូរ្យតន្ត្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ នឹងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ អាល់គីតាប គេនឹងលែងឮសំឡេងតូរ្យតន្ដ្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។ |
កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។