Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:23 - Khmer Christian Bible

23 កាល​ព្រះយេស៊ូ​យាង​ចូល​ក្នុង​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ក៏​មើល​ឃើញ​អ្នក​ផ្លុំ​ខ្លុយ​ និង​បណ្ដាជន​កំពុង​ច្របូក​ច្របល់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 នៅពេល​យាង​មកដល់​ផ្ទះ​របស់​មេគ្រប់គ្រង​នោះ ព្រះយេស៊ូវ​ទត​ឃើញ​ពួក​អ្នកផ្លុំខ្លុយ និង​ហ្វូងមនុស្ស​កំពុង​វឹកវរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​ដឹក​នាំ​សាលា​ប្រជុំ​នោះ ហើយ​ទត​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស‌ម្នា​ជា​ច្រើន​កំពុង​ច្រួល​ច្របល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ នឹង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោ‌ឡោ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 កាល​អ៊ីសា​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ គាត់​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល​ច្របល់ អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួក​ឯង​ ប៉ុន្ដែ​ពួក​ឯង​មិន​រាំ​ ហើយ​យើង​ស្មូត្រ​ ប៉ុន្ដែ​ពួក​ឯង​មិន​ទួញ​សោក​សោះ​


ពួកគេ​ប្រៀប​បាន​ដូចជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ពួក​គ្នា​វា​ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួកឯង​ តែ​ពួកឯង​មិន​រាំ​ទេ​ ហើយ​យើង​ស្មូត្រ​ តែ​ពួកឯង​មិន​យំ​សោក​សោះ​


លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​គាត់​ ហើយ​និយាយ​ថា៖​ «កុំ​បារម្ភ​ឡើយ​ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!»​


ដូច្នេះ​ លោក​ពេត្រុស​ក៏​ក្រោក​ឡើង​ ហើយ​ទៅ​ជាមួយ​ពួកគេ។​ ពេល​គាត់​ទៅ​ដល់​ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ​ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ។​


សំឡេង​របស់​ពួកអ្នក​លេង​ពិណ​ ពួកអ្នក​លេង​ភ្លេង​ ពួកអ្នក​ផ្លុំ​ខ្លុយ​ និង​ពួកអ្នក​ផ្លុំ​ត្រែ​ លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ហើយ​ រួច​ក៏​លែង​ឃើញ​មាន​ពួក​ជាង​គ្រប់​ប្រភេទ​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ រីឯ​សូរ​ត្បាល់កិន​ នោះ​ក៏​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម