ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»
លូកា 9:8 - Khmer Christian Bible អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបានរស់ឡើងវិញ។ ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះថា៖ “អេលីយ៉ាបានលេចមក”។ អ្នកខ្លះទៀតថា៖ “ព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណបានរស់ឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៀតនិយាយថា“ព្យាការី*អេលីយ៉ាបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញដូច្នេះ អាល់គីតាប អ្នកខ្លះទៀតនិយាយថា“ណាពអេលីយ៉េសបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានណាពីម្នាក់ពីសម័យបុរាណបានរស់ឡើងវិញ”។ |
ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»
ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
ប៉ុន្ដែអ្នកខ្លះនិយាយថា៖ «ជាលោកអេលីយ៉ា» អ្នកខ្លះទៀតនិយាយថា៖ «ជាអ្នកនាំព្រះបន្ទូលម្នាក់ក្នុងចំណោមអ្នកនាំព្រះបន្ទូលជំនាន់មុន»
ពួកគេទូលព្រះអង្គថា៖ «គេនិយាយថាលោកជាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាលោកជាលោកអេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាម្នាក់នៅក្នុងចំណោមអ្នកនាំព្រះបន្ទូល»
ពួកគេក៏ទូលឆ្លើយថា៖ «ជាលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ប៉ុន្ដែអ្នកឯទៀតថា ជាលោកអេលីយ៉ា ហើយអ្នកផ្សេងទៀតថា ជាអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនដែលបានរស់ឡើងវិញ»។
នោះពួកគេសួរគាត់ថា ៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាអេលីយ៉ាឬ?» គាត់ឆ្លើយថា៖ «មិនមែនខ្ញុំទេ!» ពួកគេសួរទៀតថា៖ «តើអ្នកជាអ្នកនាំព្រះបន្ទូលឬ?» គាត់ក៏ឆ្លើយថា៖ «ទេ!»