Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:9 - Khmer Christian Bible

9 រីឯ​ស្ដេច​ហេរ៉ូឌ​វិញ​បាន​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​កាត់​ក​លោក​យ៉ូហាន​ហើយ​ ចុះ​តើ​ម្នាក់​នេះ​ជា​អ្នកណា​ បាន​ជា​ខ្ញុំ​ឮ​ហេតុការណ៍​អំពី​គាត់​យ៉ាង​ដូច្នេះ?»​ ស្ដេច​ក៏​ចង់​ជួប​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ហេរ៉ូឌ​មានរាជឱង្ការថា​៖ “យើង​បាន​កាត់ក្បាល​យ៉ូហាន​ហើយ ចុះ​អ្នកនេះ​ដែល​យើង​ឮ​ហេតុការណ៍​ទាំងនេះ​អំពី​គាត់ ជា​នរណា​?” ដូច្នេះ ហេរ៉ូឌ​ក៏​ចង់​ជួប​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះបាទ​ហេរ៉ូឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ចុះ​អ្នក​ដែល​យើង​ឮ​ថា បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ ជា​អ្នក​ណា?» ហើយ​ព្រះបាទ​ហេរ៉ូឌ​ក៏​ចង់​ឃើញ​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​ព្រះ‌បាទ​ហេរ៉ូដ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​គេ​កាត់​ក​យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​ហេរ៉ូឌ​មាន​បន្ទូល​ថា យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ដូច្នេះ តើ​អ្នក​ណា​ហ្ន៎ ដែល​អញ​ឮ​ថា ធ្វើ​ការ​ប្លែក​ទាំង​ម៉្លេះ​នេះ ហើយ​ក៏​រក​ចង់​ឃើញ​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​ស្តេច​ហេរ៉ូដ​បាន​ប្រាប់​ថា៖ «យើង​បាន​ឲ្យ​គេ​កាត់ ក យ៉ះយ៉ា​ស្លាប់​បាត់​ទៅ​ហើយ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ស្តេច​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​អ៊ីសា។

សូមមើលជំពូក ចម្លង




លូកា 9:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ហេរ៉ូឌ​ក៏​ដូចគ្នា​ដែរ​ ដ្បិត​ស្ដេច​បាន​បញ្ជូន​បុរស​នេះ​មក​ឲ្យ​យើង​វិញ​ ហើយ​មើល៍​ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់​សោះ​


ពេល​ស្ដេច​ជួប​ព្រះយេស៊ូ​ ក៏​ត្រេកអរ​ជា​ពន់ពេក​ ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ​ និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ​ ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​សំដែង​ទីសំគាល់​អស្ចារ្យ​ណា​មួយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម