ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
លូកា 4:5 - Khmer Christian Bible អារក្សសាតាំងក៏នាំព្រះអង្គទៅ ហើយបង្ហាញឲ្យព្រះអង្គឃើញនគរទាំងអស់នៅក្នុងពិភពលោកក្នុងមួយរយៈពេលដ៏ខ្លី ព្រះគម្ពីរខ្មែរសាកល មារក៏នាំព្រះយេស៊ូវឡើងទៅកន្លែងដ៏ខ្ពស់ ហើយបង្ហាញអាណាចក្រទាំងអស់ក្នុងពិភពលោកដល់ព្រះអង្គ ក្នុងរយៈពេលមួយភ្លែត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អារក្សបាននាំព្រះអង្គឡើងទៅកន្លែងមួយខ្ពស់ ហើយបង្ហាញនគរទាំងអស់របស់លោកីយ៍ឲ្យព្រះអង្គឃើញ ក្នុងរយៈពេលមួយដ៏ខ្លី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដីឲ្យព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អារក្សក៏នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ បង្ហាញនគរនៅលោកីយទាំងអស់ក្នុង១ភ្លែតនោះ អាល់គីតាប អ៊ីព្លេសនាំអ៊ីសាទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញ នគរទាំងប៉ុន្មាននៅលើផែនដីឲ្យអ៊ីសាឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ |
ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅលើភ្នំមួយយ៉ាងខ្ពស់ រួចបង្ហាញនគរទាំងអស់នៅផែនដី និងសិរីរុងរឿងរបស់នគរទាំងនោះដល់ព្រះអង្គ
ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ
រីឯអ្នកដែលប្រើលោកិយដូចជាមិនបានប្រើសោះ ដ្បិតលោកិយនាពេលបច្ចុប្បន្ននេះនឹងកន្លងផុតទៅ
ដ្បិតសេចក្ដីវេទនាដ៏ស្រាលរបស់យើងតែមួយភ្លែតនេះបានធ្វើឲ្យយើងមានសិរីរុងរឿងដ៏លើសលប់អស់កល្បជានិច្ចប្រៀបផ្ទឹមមិនបានឡើយ។
កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
ដ្បិតយើងមិនមែនតយុទ្ធទាស់នឹងសាច់ឈាមទេ គឺយើងតយុទ្ធទាស់នឹងការគ្រប់គ្រង សិទ្ធិអំណាច និងការត្រួតត្រាទាំងឡាយរបស់សេចក្ដីងងឹតនៅលោកិយនេះ ព្រមទាំងទាស់នឹងពួកវិញ្ញាណនៃសេចក្ដីអាក្រក់នៅស្ថានសួគ៌