Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:4 - Khmer Christian Bible

4 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេស៊ូវ​ទ្រង់​តប​នឹង​វា​ថា៖“មាន​សរសេរ​ទុកមក​ថា​:‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ" »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​វិញ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ»។

សូមមើលជំពូក ចម្លង




លូកា 4:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​នំប៉័ង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះជាម្ចាស់​មក»។​


ដូច្នេះ​កុំ​ខ្វល់​ខ្វាយ​ថា​ ត្រូវ​បរិភោគ​អ្វី​ ផឹក​អ្វី​ ឬ​ស្លៀកពាក់​អ្វី​ឡើយ​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កាល​ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដោយ​គ្មាន​ថង់​ប្រាក់​ ថង់​យាម​ និង​ស្បែក​ជើង​ តើ​អ្នក​រាល់គ្នា​បាន​ខ្វះខាត​អ្វី​ទេ?»​ ពួកគេ​ទូល​ថា៖​ «គ្មាន​ទេ»។​


ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ដើម្បី​ការពារ​អ្នក​


នោះ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ក្លាយជា​នំប៉័ង​ទៅ»​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​


ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ជា​មួក​ និង​យក​ដាវ​របស់​ព្រះវិញ្ញាណ​ដែល​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម