ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:2 - Khmer Christian Bible

ដើម្បី​ឲ្យ​អារក្ស​សាតាំង​ល្បួង​សែ​សិប​ថ្ងៃ​ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ ព្រះអង្គ​មិន​បាន​បរិភោគ​អ្វី​សោះ។​ កាល​រយៈពេល​សែ​សិប​ថ្ងៃ​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ព្រះអង្គ​ក៏​ឃ្លាន​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំង​ត្រូវ​មារ​ល្បួង​សែសិប​ថ្ងៃ​។ ក្នុងអំឡុង​ថ្ងៃ​ទាំងនោះ ព្រះអង្គ​មិន​សោយ​អ្វី​ឡើយ លុះ​ផុត​ថ្ងៃទាំងនោះ​ហើយ ព្រះអង្គ​ក៏​ឃ្លាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​នោះ អ៊ីសា​ត្រូវ​អ៊ីព្លេស‌ហ្សៃតន​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ អ៊ីសា​ពុំ​ពិសា​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​អ៊ីសា​ឃ្លាន។

សូមមើលជំពូក



លូកា 4:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹម​ឡើង​ពេល​កំពុង​យាង​ត្រលប់​ទៅ​ក្រុង​វិញ​ ព្រះអង្គ​ឃ្លាន​


បន្ទាប់​ពី​បាន​តម​អាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក​ ព្រះអង្គ​ឃ្លាន។​


នោះ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ក្លាយជា​នំប៉័ង​ទៅ»​


ហើយ​នៅ​ទី​នោះ​ មាន​អណ្ដូង​ទឹក​មួយ​របស់​លោក​យ៉ាកុប។​ កាល​ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​អណ្តូង​ នៅ​ពេល​នោះម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់​ហើយ។​


ព្រោះ​ព្រះអង្គ​ធ្លាប់​រងទុក្ខ​ ទាំង​ត្រូវ​ល្បួង​ផង​ ដូច្នេះ​ព្រះអង្គ​ក៏​អាច​ជួយ​ពួកអ្នក​ដែល​ត្រូវ​ល្បួង​បាន​ដែរ។​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​