Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ទាំង​ត្រូវ​មារ​ល្បួង​សែសិប​ថ្ងៃ​។ ក្នុងអំឡុង​ថ្ងៃ​ទាំងនោះ ព្រះអង្គ​មិន​សោយ​អ្វី​ឡើយ លុះ​ផុត​ថ្ងៃទាំងនោះ​ហើយ ព្រះអង្គ​ក៏​ឃ្លាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដើម្បី​ឲ្យ​អារក្ស​សាតាំង​ល្បួង​សែ​សិប​ថ្ងៃ​ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ ព្រះអង្គ​មិន​បាន​បរិភោគ​អ្វី​សោះ។​ កាល​រយៈពេល​សែ​សិប​ថ្ងៃ​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ព្រះអង្គ​ក៏​ឃ្លាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ទី​នោះ អ៊ីសា​ត្រូវ​អ៊ីព្លេស‌ហ្សៃតន​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ អ៊ីសា​ពុំ​ពិសា​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​អ៊ីសា​ឃ្លាន។

សូមមើលជំពូក ចម្លង




លូកា 4:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


លោក​ក៏​ក្រោក​ឡើង បរិ‌ភោគ​ទៅ ហើយ​ដោយ‌សារ​កម្លាំង​ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​សែសិប​ថ្ងៃ​សែសិប​យប់ បាន​ទៅ​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។


«សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។


លោក​ម៉ូសេ​ក៏​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​ទៅ​លើ​ភ្នំ។ លោក​ម៉ូសេ​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ​សិប​ថ្ងៃ សែ​សិប​យប់។


លោក​នៅ​ទី​នោះ​ជា‌មួយ​ព្រះ‌យេហូវ៉ា​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ឥត​មាន​បរិ‌ភោគ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​ចារឹក​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា គឺក្រឹត្យ​វិន័យ ទាំង​ដប់​ប្រការ​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ។


ទ្រង់​ក៏​ឲ្យ​គេ​ប្រកាស​ប្រាប់​នៅ​ពេញ​ក្នុង​ក្រុង​នីនីវេ ជា​បង្គាប់​របស់​ស្តេច និង​ពួក​រដ្ឋ‌មន្ត្រី​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ កុំ​ឲ្យ​ស៊ី ឬ​ផឹក​ឲ្យ​សោះ


លុះ​ព្រលឹម​ឡើង ពេល​ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ព្រះ‌អង្គ​ឃ្លាន។


ក្រោយ​ពី​បាន​តម​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ទ្រង់​ក៏​ឃ្លាន។


អារក្ស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន សូម​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​មើល៍»។


នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។


បន្ទាប់​មក ខ្ញុំ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ាដូចពី​មុន អស់​សែសិប​ថ្ងៃសែសិប​យប់ ខ្ញុំ​មិន​បរិ‌ភោគនំ​ប៉័ង ឬ​ផឹក​ទឹក​ឡើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត ដោយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។


ដូច្នេះ ខ្ញុំ​បាន​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​សែសិប​ថ្ងៃ​សែ​សិប​យប់​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា


ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់សែសិប​ថ្ងៃសែ​សិប​យប់ ឥត​មាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​សោះ។


ដ្បិត​ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​ល្បួង ព្រះ‌អង្គ​ក៏​អាច​ជួយ​អស់​អ្នក ដែល​ត្រូវ​ល្បួង​បាន​ដែរ។


ដ្បិត​សម្តេច​សង្ឃ​របស់​យើង មិន​មែន​ព្រះ‌អង្គ​មិន​ចេះ​អាណិត​អាសូរ ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​នោះ​ទេ គឺ​ព្រះ‌អង្គ​ត្រូវ​រង​ការ​ល្បង​ល​គ្រប់​បែប​យ៉ាង ដូច​យើង​ដែរ តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។


រីឯ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច អស់​រយៈ​សែសិប​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម