លូកា 4:14 - Khmer Christian Bible ព្រះយេស៊ូយាងត្រលប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់ព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅកាលីឡេវិញ ទាំងប្រកបដោយព្រះចេស្ដានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយតាមតំបន់ជុំវិញទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេវិញ ទាំងពេញដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គលេចឮសុសសាយ ពាសពេញស្រុកដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ អាល់គីតាប អ៊ីសាត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់រសអុលឡោះ នាមអ៊ីសាឮល្បីល្បាញពាសពេញតំបន់នោះ។ |
ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។
បន្ទាប់ពីគេចាប់លោកយ៉ូហានឃុំឃាំង ព្រះយេស៊ូក៏យាងចូលស្រុកកាលីឡេ ប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់
ភ្លាមនោះ កេរ្តិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយគ្រប់ទីកន្លែងពាសពេញស្រុកកាលីឡេ។
កាលអារក្សសាតាំងបានបញ្ចប់សេចក្ដីល្បួងទាំងអស់សព្វគ្រប់ហើយ វាក៏ចាកចេញពីព្រះអង្គទៅ លុះត្រាតែមានឱកាសទៀត។
គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក