លូកា 23:21 - Khmer Christian Bible ប៉ុន្ដែពួកគេស្រែកថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេស្រែកបន្តទៀតថា៖ “ឆ្កាងវាទៅ! ឆ្កាងវាទៅ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងវា ឆ្កាងវាទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ អាល់គីតាប ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ |
លោកពីឡាត់ក៏និយាយទៅពួកគេជាលើកទីបីថា៖ «ហេតុអ្វី តើអ្នកនេះបានធ្វើអ្វីអាក្រក់ឬ? ខ្ញុំឃើញថាគាត់គ្មានទោសត្រូវស្លាប់ទេ ដូច្នេះពេលដាក់ទណ្ឌកម្មហើយ ខ្ញុំនឹងដោះលែងគាត់!»
ប៉ុន្ដែពួកគេបានទទូចដោយសំឡេងឮៗទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេក៏យកឈ្នះបាន
ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!»
ហើយទោះបីពួកគេរកហេតុសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏ពួកគេសុំលោកពីឡាត់ឲ្យសម្លាប់ព្រះអង្គដែរ។