ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
លូកា 20:46 - Khmer Christian Bible «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើង ឲ្យគេគោរពនៅតាមទីប្រជុំជន ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង។ ព្រះគម្ពីរខ្មែរសាកល “ចូរប្រយ័ត្នប្រយែងនឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ ព្រមទាំងចូលចិត្តកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រុងប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងពាក់អាវវែង ហើយចូលចិត្តឲ្យគេគោរពខ្លួននៅតាមទីផ្សារ ចង់អង្គុយកន្លែងមុខគេក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសក្នុងពិធីជប់លៀង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន ពួកនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងដើរចុះឡើង ក៏គាប់ចិត្តឲ្យមនុស្សគំនាប់គេនៅទីផ្សារ ហើយចង់អង្គុយកន្លែងមុខគេ ក្នុងសាលាប្រជុំ នឹងកន្លែងដ៏ប្រសើរបំផុត ក្នុងការស៊ីលៀង អាល់គីតាប «ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដឲ្យគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។ |
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ»
វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកខាងគណៈផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ ហើយចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន។
ពេលបណ្ដាជនរាប់ពាន់នាក់បានប្រជុំគ្នាស្ទើរតែជាន់គ្នា ព្រះអង្គចាប់ផ្ដើមមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គជាមុនថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី ដែលជាសេចក្ដីពុតត្បុតរបស់ពួកគេ
កាលព្រះអង្គសំគាល់ឃើញរបៀបដែលភ្ញៀវជ្រើសរើសកន្លែងកិត្ដិយស ព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចទៅពួកគេថា៖
ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។
ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស
ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីដែលយើងប្រកាស។
ខ្ញុំបានសរសេរសេចក្ដីខ្លះជូនក្រុមជំនុំ ប៉ុន្ដែលោកឌីអូត្រេពដែលចូលចិត្ដធ្វើជាអ្នកធំក្នុងចំណោមពួកគេ គាត់មិនទទួលយើងទេ