ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា?
លូកា 19:24 - Khmer Christian Bible រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ចៅហ្វាយក៏និយាយនឹងពួកអ្នកដែលឈរនៅទីនោះថា: ‘ចូរដកយកមួយមីណានោះពីអ្នកនេះ ហើយប្រគល់ឲ្យម្នាក់ដែលមានដប់មីណានោះទៅ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះរាជាបញ្ជាទៅពួកអ្នកដែលឈរនៅមុខលោកថា "ចូរដកយកប្រាក់មួយណែនពីវា ហើយឲ្យដល់អ្នកដែលមានដប់ណែនវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ អាល់គីតាប បន្ទាប់មក គាត់បញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ |
ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា?
ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។
កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។
ហេតុអ្វីបានជាមិនដាក់ប្រាក់របស់ខ្ញុំនៅកន្លែងចងការ ដើម្បីពេលខ្ញុំមកវិញ នោះប្រមូលបានទាំងដើមទាំងការដូច្នេះ?