Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:24 - ព្រះគម្ពីរខ្មែរសាកល

24 បន្ទាប់មក ចៅហ្វាយ​ក៏​និយាយ​នឹង​ពួក​អ្នក​ដែល​ឈរនៅទីនោះ​ថា​: ‘ចូរ​ដកយក​មួយ​មីណា​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​មីណា​នោះ​ទៅ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 រួច​គាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅ​ក្បែរ​នោះ​ថា​ ចូរ​ដក​យក​ប្រាក់​មួយ​មីណា​ពី​វា​ឲ្យ​ទៅ​ម្នាក់​ទៀត​ដែល​មាន​ដប់​មីណា​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌រាជាបញ្ជា​ទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​មុខ​លោក​ថា "ចូរ​ដក​យក​ប្រាក់​មួយ​ណែន​ពី​វា ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​ដប់​ណែន​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បន្ទាប់​មក គាត់​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។

សូមមើលជំពូក ចម្លង




លូកា 19:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។


សេដ្ឋី​ក៏​ហៅ​អ្នកគ្រប់គ្រងនោះ​មក និយាយថា​: ‘រឿងនេះ​ដែល​ខ្ញុំ​បាន​ឮ​អំពី​អ្នក​ជា​អ្វី​? ចូរ​រៀបចំ​របាយការណ៍​អំពី​ការគ្រប់គ្រង​របស់អ្នក​មក ពីព្រោះ​អ្នក​មិន​អាច​ធ្វើជាអ្នកគ្រប់គ្រង​បន្ត​ទៀត​បាន​ទេ’។


លោក​ក៏​ហៅ​បាវបម្រើ​ដប់​នាក់របស់​ខ្លួន​មក ហើយ​ប្រគល់​ដប់​មីណាដល់​ពួកគេ ទាំង​និយាយថា​: ‘ចូរ​ធ្វើជំនួញ​រហូតដល់​ខ្ញុំ​មកវិញ’។


ចុះ​ម្ដេចក៏​អ្នក​មិន​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ​? នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង’។


“ពួកគេ​និយាយថា​: ‘ព្រះករុណា​អើយ គាត់​មាន​ដប់​មីណា​ហើយ​!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម