យ៉ាងណាក្ដី ចាប់តាំងពីជំនាន់លោកអ័ដាមដល់ជំនាន់លោកម៉ូសេ សេចក្ដីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ ទោះជាពួកគេមិនបានធ្វើបាបដូចការល្មើសរបស់លោកអ័ដាមក៏ដោយ ហើយលោកអ័ដាមនេះជាគំរូនៃព្រះមួយអង្គដែលត្រូវយាងមក។
រ៉ូម 6:9 - Khmer Christian Bible ដោយដឹងថា ព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ហើយក៏មិនសោយទិវង្គតទៀតឡើយ រីឯសេចក្ដីស្លាប់គ្មានអំណាចលើព្រះអង្គទៀតដែរ ព្រះគម្ពីរខ្មែរសាកល យើងដឹងហើយថា ព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ព្រះអង្គមិនសុគតទៀតឡើយ ហើយសេចក្ដីស្លាប់ក៏លែងគ្រប់គ្រងលើព្រះអង្គទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទ្រង់មិនសុគតទៀតឡើយ សេចក្តីស្លាប់គ្មានអំណាចលើព្រះអង្គទៀតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះយើងដឹងថា ព្រះគ្រិស្តដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្ដីស្លាប់គ្មានអំណាចលើទ្រង់ទៀត អាល់គីតាប ព្រោះយើងដឹងថា អាល់ម៉ាហ្សៀសដែលរស់ឡើងវិញនោះ គាត់លែងស្លាប់ហើយ មច្ចុរាជគ្មានអំណាចលើគាត់ទៀតទេ |
យ៉ាងណាក្ដី ចាប់តាំងពីជំនាន់លោកអ័ដាមដល់ជំនាន់លោកម៉ូសេ សេចក្ដីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ ទោះជាពួកគេមិនបានធ្វើបាបដូចការល្មើសរបស់លោកអ័ដាមក៏ដោយ ហើយលោកអ័ដាមនេះជាគំរូនៃព្រះមួយអង្គដែលត្រូវយាងមក។
ព្រោះការសោយទិវង្គតរបស់ព្រះអង្គ គឺព្រះអង្គបានសោយទិវង្គតខាងឯបាបតែម្ដងជាសម្រេច ហើយចំពោះការដែលព្រះអង្គមានជីវិតរស់ គឺរស់ខាងឯព្រះជាម្ចាស់វិញ
ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀតហើយ ព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទៀតទេ គឺនៅក្រោមព្រះគុណវិញ។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គរួចហើយតាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យដូចដែលព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណា នោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។
គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ
ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។