Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:14 - Khmer Christian Bible

14 ព្រោះ​បាប​លែង​ត្រួតត្រា​លើ​អ្នក​រាល់គ្នា​ទៀត​ហើយ​ ព្រោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ទេ​ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បងប្អូន​ទៀត​ហើយ ព្រោះ​បងប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​វិញ។

សូមមើលជំពូក ចម្លង




រ៉ូម 6:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ រួច​អ្នក​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «យេស៊ូ»​ ព្រោះ​ព្រះអង្គ​នឹង​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ»។​


ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​


ដ្បិត​គម្ពីរ​វិន័យ​បាន​ប្រទាន​មក​តាមរយៈ​លោក​ម៉ូសេ​ រីឯ​ព្រះគុណ​ និង​សេចក្ដី​ពិត​មក​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ​


ដូច្នេះ​បើ​ព្រះរាជ​បុត្រា​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព​ អ្នក​រាល់គ្នា​មុខ​ជា​មាន​សេរីភាព​ពិត​ប្រាកដ


ហើយ​បើ​ដោយសារ​ព្រះគុណ​មែន​ នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​


ដូច្នេះ​ហើយ​ ​តាមរយៈ​ជំនឿ​ស្រប​តាម​ព្រះគុណ​ ដែល​ព្រះបន្ទូល​សន្យា​ត្រលប់​ជា​ការ​ពិត​សម្រាប់​ពូជពង្ស​ទាំង​អស់​របស់​លោក​អ័ប្រាហាំ​ គឺ​មិន​មែន​សម្រាប់​តែ​អស់​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែរ​ ដ្បិតគាត់​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​


រួច​បើ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​តាមរយៈ​ម្នាក់​នោះ​ទៅ​ហើយ​ នោះ​ពួកអ្នក​ដែល​ទទួល​បាន​ព្រះគុណ​ដ៏​ហូរហៀរ​ និង​អំណោយទាន​នៃ​សេចក្ដី​សុចរិត​ ​នឹង​សោយរាជ្យ​នៅ​ក្នុង​ជីវិត​លើស​ជាង​នោះ​ទៅ​ទៀត​ដោយសារ​មនុស្ស​ម្នាក់​ ​គឺ​ព្រះយេស៊ូ​គ្រិស្ដ។​


ដូច្នេះ​ហើយ​ ដោយសារ​កំហុស​តែ​មួយ​របស់​មនុស្ស​ម្នាក់​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទោស​ជា​យ៉ាង​ណា​ នោះ​ដោយសារ​អំពើ​សុចរិត​តែ​មួយ​របស់​មនុស្ស​ម្នាក់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​រាប់​ជា​សុចរិត​ និង​មាន​ជីវិត​ជា​យ៉ាង​នោះ​ដែរ​


ហេតុនេះ​ កុំ​ឲ្យ​បាប​សោយរាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់គ្នា​ដែល​តែងតែ​ស្លាប់​ ដើម្បី​ឲ្យ​ស្ដាប់​តាម​ចំណង់​តណ្ហា​នៃ​បាប​ឡើយ​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​


ដូច្នេះ​ បងប្អូន​អើយ!​ យើង​ជំពាក់​ ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ ដើម្បី​រស់នៅ​តាម​សាច់ឈាម​នោះ​ទេ​


ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​បាន​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​គោលការណ៍​របស់​បាប​ និង​គោលការណ៍​របស់​សេចក្ដី​ស្លាប់​


ប៉ុន្តែ​មុន​ពេល​ជំនឿ​មក​ដល់​ យើង​ត្រូវ​បាន​ឃុំ​ទុក​នៅ​ក្រោម​ក្រឹត្យវិន័យ​ គឺ​ត្រូវ​បាន​បង្ខាំង​រហូត​ដល់​ជំនឿ​ដែល​នឹង​មក​ត្រូវ​បើក​សំដែង។​


ឱ​ ពួកអ្នក​ចង់​នៅ​ក្រោម​ក្រឹត្យវិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​រាល់គ្នា​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ចែង​ទេ​ឬ?​


ប៉ុន្ដែ​បើ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ទេ។​


ដែល​ព្រះ​អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង​ ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។​


ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ប៉ុន្ដែ​នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជា​មួយ​ពូជពង្ស​អ៊ីស្រាអែល​នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដរបស់​ពួកគេ​ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង​ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្ដ្រ​របស់​យើង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម