Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:9 - អាល់គីតាប

9 ព្រោះ​យើង​ដឹង​ថា អាល់ម៉ា‌ហ្សៀស​ដែល​រស់​ឡើង​វិញ​នោះ គាត់​លែង​ស្លាប់​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​គាត់​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 យើង​ដឹង​ហើយ​ថា ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ព្រះអង្គ​មិន​សុគត​ទៀតឡើយ ហើយ​សេចក្ដីស្លាប់​ក៏​លែង​គ្រប់គ្រង​លើ​ព្រះអង្គ​ទៀត​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ដោយ​ដឹង​ថា​ ព្រះគ្រិស្ដ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ហើយ​ក៏​មិន​សោយ​ទិវង្គត​ទៀត​ឡើយ​ រីឯ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យើង​ដឹង​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​មិន​សុគត​ទៀត​ឡើយ សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រិស្ត​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដោយ​ដឹង​ថា ដែល​ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត

សូមមើលជំពូក ចម្លង




រ៉ូម 6:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្ដែ តាំង​ពី​សម័យ​អាដាម មក​ទល់​នឹង​សម័យ​ម៉ូសា មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ដ​បទ​ល្មើស ដូច​អាដាម ជា​និមិត្ដ‌រូប​នៃ​អាល់ម៉ា‌ហ្សៀស​ដែល​ត្រូវ​មក​នោះ​ក៏​ដោយ។


ដ្បិត​អ៊ីសា​បាន​ស្លាប់​នោះ គឺ​ស្លាប់​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាបម្ដង​ជា​សូរេច។ ឥឡូវ​នេះ អ៊ីសា​បាន​រស់​នោះ គឺ​រស់​សម្រាប់​អុលឡោះ។


បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​វិញ។


ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​អ៊ីសា យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​គាត់​ដែរ។ ដូច្នេះ អាល់ម៉ា‌ហ្សៀស​បាន​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុង‌រឿង របស់​អុលឡោះ​ជា​បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ តាម​ហ៊ូកុំ​ដែល​ជា​បទ​បញ្ជា​របស់​មនុស្ស​ឡើយ គឺ​គាត់​បាន​ទទួល​មុខ‌ងារ​នេះ​តាម​អំណាច​នៃ​ជីវិត​មិន​ចេះ​សាប​សូន្យ


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម