ដូច្នេះ តើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយគម្ពីរវិន័យ។
រ៉ូម 4:14 - Khmer Christian Bible បើពួកអ្នកធ្វើតាមគម្ពីរវិន័យជាអ្នកស្នងមរតក នោះជំនឿត្រលប់ជាគ្មានប្រយោជន៍ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃដែរ។ ព្រះគម្ពីរខ្មែរសាកល នេះគឺដោយសារ បើពួកអ្នកដែលអាងលើក្រឹត្យវិន័យជាអ្នកទទួលមរតក នោះធ្វើឲ្យជំនឿទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យាក៏ទៅជាមោឃៈដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើពួកអ្នកដែលអាងក្រឹត្យវិន័យបានគ្រងមត៌ក នោះជំនឿគ្មានប្រយោជន៍អ្វីទេ ហើយសេចក្តីសន្យាក៏គ្មានតម្លៃអ្វីដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថា ជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រិត្យវិន័យបានគ្រងមរដក នោះសេចក្ដីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្ដីសន្យាក៏ឥតប្រយោជន៍ដែរ អាល់គីតាប ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមហ៊ូកុំនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយបន្ទូលសន្យានៃអុលឡោះក៏គ្មានតម្លៃអ្វីដែរ |
ដូច្នេះ តើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយគម្ពីរវិន័យ។
ដូច្នេះហើយ តាមរយៈជំនឿស្របតាមព្រះគុណ ដែលព្រះបន្ទូលសន្យាត្រលប់ជាការពិតសម្រាប់ពូជពង្សទាំងអស់របស់លោកអ័ប្រាហាំ គឺមិនមែនសម្រាប់តែអស់អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿរបស់លោកអ័ប្រាហាំដែរ ដ្បិតគាត់ជាឪពុករបស់យើងទាំងអស់គ្នា
តើព្រះគ្រិស្ដត្រូវបំបែកជាច្រើនចំណែកឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល?
ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!
អ្នករាល់គ្នាដែលចង់ឲ្យបានរាប់ជាសុចរិតដោយសារក្រឹត្យវិន័យ នោះត្រូវបែកចេញពីព្រះគ្រិស្ដ និងបានបាត់បង់ព្រះគុណហើយ។
និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គដោយសារសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ
(ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។
ដ្បិតគម្ពីរវិន័យតែងតាំងមនុស្សដែលមានភាពទន់ខ្សោយឲ្យធ្វើជាសម្ដេចសង្ឃ តែព្រះបន្ទូលសម្បថដែលមកក្រោយគម្ពីរវិន័យបានតែងតាំងព្រះរាជបុត្រាដ៏គ្រប់លក្ខណ៍អស់កល្បជានិច្ចឲ្យធ្វើជាសម្ដេចសង្ឃ។