Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:4 - Khmer Christian Bible

4 អ្នក​រាល់គ្នា​ដែល​ចង់​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយសារ​ក្រឹត្យវិន័យ​ នោះ​ត្រូវ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​ និង​បាន​បាត់​បង់​ព្រះគុណ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 អ្នករាល់គ្នា​ដែល​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ក្រឹត្យវិន័យ បាន​បែកចេញ​ពី​ព្រះ​គ្រីស្ទ ហើយ​ធ្លាក់ចេញ​ពី​ព្រះគុណ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​រាល់​គ្នា​ដែល​ចង់​ពឹង​លើ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត អ្នក​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ព្រះ‌គ្រីស្ទ​ហើយ ក៏​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រិត្យ‌វិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​បង​ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ហ៊ូកុំ បង​ប្អូន​នោះ​បែក​ចេញ​ពី​អាល់ម៉ា‌ហ្សៀស ហើយ​ក៏​ដាច់​ចេញ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 5:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បើ​ដោយសារ​ព្រះគុណ​មែន​ នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​


ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​


ខ្ញុំ​មិន​ធ្វើ​ឲ្យ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឥត​ប្រយោជន៍​ទេ​ ព្រោះ​បើ​សេចក្ដី​សុចរិត​មក​ដោយសារ​គម្ពីរ​វិន័យ​ នោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ឥត​ប្រយោជន៍!​


មើល៍​ ខ្ញុំ​ប៉ូល​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​អ្នក​រាល់គ្នា​កាត់ស្បែក​ នោះ​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ទេ​


​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​មិន​បាន​ទទួល​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឡើយ​ ហើយ​កុំ​ឲ្យ​ឫស​នៃ​ភាព​ជូរចត់​ពន្លក​ឡើង​ ដែល​នាំ​ឲ្យ​មាន​ចលាចល​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​បរិសុទ្ធ​ដោយសារ​សេចក្ដី​ទាំង​នោះ​


ដូច្នេះ​ កាល​ដែល​សេចក្ដី​សន្យា​អំពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​នៅមាន​នៅ​ឡើយ​ ចូរ​យើង​ខ្លាច​ចុះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​បាន​ចូល​នោះ​ឡើយ​


ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម