ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
រ៉ូម 2:16 - Khmer Christian Bible នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល តាមដំណឹងល្អរបស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅថ្ងៃដែលព្រះជំនុំជម្រះការសម្ងាត់របស់មនុស្ស តាមរយៈព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្តយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជំរះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។ អាល់គីតាប ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក គឺអុលឡោះនឹងវិនិច្ឆ័យ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសា នូវអំពើដែលគេប្រព្រឹត្ដដោយលាក់កំបាំង ស្របតាមដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយ។ |
ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
ដ្បិតគ្មានការលាក់កំបាំងអ្វីដែលនឹងមិនសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹង និងយកមកបើកចំហដែរ។
អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ
ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្ស និងឲ្យធ្វើទីបន្ទាល់ថា គឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»
ព្រះជាម្ចាស់មានសមត្ថភាពធ្វើឲ្យអ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំ គឺជាសេចក្ដីប្រកាសអំពីព្រះយេស៊ូគ្រិស្ដ ស្របតាមការបើកសំដែងអំពីអាថ៌កំបាំងដែលបានលាក់ទុកជាយូរមកហើយ
ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត
មិនមែនដូច្នោះទេ! បើព្រះជាម្ចាស់ទុច្ចរិតមែន តើព្រះអង្គនឹងជំនុំជម្រះពិភពលោកយ៉ាងដូចម្ដេច?
បងប្អូនអើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួល និងបានឈរមាំមួននៅក្នុងនោះ
ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។
ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួននៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផលតាមអ្វីដែលបានប្រព្រឹត្តតាមរយៈរូបកាយនេះ មិនថាល្អ ឬអាក្រក់ឡើយ។
បងប្អូនអើយ! ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នេះមិនមែនស្របតាមមនុស្សទេ
ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។
ចូរនឹកចាំពីព្រះយេស៊ូគ្រិស្ដដែលមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញ ព្រះអង្គជាពូជពង្សស្តេចដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស
នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូដែលនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ព្រមទាំងដោយការយាងមករបស់ព្រះអង្គ និងនគររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ថា
ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
ប៉ុន្ដែពួកគេនឹងត្រូវរាយរាប់ប្រាប់ព្រះមួយអង្គដែលបានត្រៀមជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។
ដូច្នេះ ព្រះអម្ចាស់ក៏ដឹងអំពីរបៀបរំដោះមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ឲ្យរួចពីសេចក្ដីល្បួង ហើយឃុំមនុស្សទុច្ចរិត ដើម្បីដាក់ទោសនៅថ្ងៃជំនុំជម្រះដែរ