មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង
រ៉ូម 14:5 - Khmer Christian Bible ដ្បិតម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ដូច្នេះ ចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ ព្រះគម្ពីរខ្មែរសាកល ទោះបីជាមានម្នាក់យល់ឃើញថាថ្ងៃមួយសំខាន់ជាងថ្ងៃមួយទៀត ក៏ប៉ុន្តែមានម្នាក់ទៀតយល់ឃើញថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យម្នាក់ៗជឿអស់ពីចិត្តលើគំនិតរបស់ខ្លួនឯងចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន អាល់គីតាប មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ |
មានមនុស្សជាច្រើនបានព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយដែលបានសម្រេចនៅក្នុងចំណោមយើង
ខ្ញុំដឹង ហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេ លុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថា វាមិនបរិសុទ្ធ ទើបវាត្រលប់ជាមិនបរិសុទ្ធសម្រាប់អ្នកនោះ
ផ្ទុយទៅវិញ បើអ្នកណាបរិភោគទាំងសង្ស័យ អ្នកនោះមានទោសហើយ ព្រោះមិនបានបរិភោគដោយជំនឿទេ ហើយអំពើទាំងឡាយដែលមិនមែនមកពីជំនឿទេ នោះសុទ្ធតែជាបាបទាំងអស់។
ដូច្នេះអ្នកទន់ខ្សោយ គឺបងប្អូនដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសនោះ ត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។
ប៉ុន្ដែមិនមែនមនុស្សទាំងអស់មានការចេះដឹងបែបនេះទេ ដ្បិតមានអ្នកខ្លះ ដោយសារតែធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ បានជាគេបរិភោគសំណែនដល់រូបព្រះ ដូច្នេះហើយមនសិការទន់ខ្សោយរបស់គេត្រលប់ជាស្មោកគ្រោក។