Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:6 - Khmer Christian Bible

6 ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ្នក​ដែល​ប្រកាន់​ថ្ងៃ ក៏​ប្រកាន់​ដើម្បី​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ហូប ក៏​ហូប​ដើម្បី​ព្រះអម្ចាស់​ដែរ ដ្បិត​គេ​អរព្រះគុណ​ដល់​ព្រះ​។ អ្នក​ដែល​មិន​ហូប ក៏​មិន​ហូប​ដើម្បី​ព្រះអម្ចាស់ ព្រមទាំង​អរព្រះគុណ​ដល់​ព្រះ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ‌អម្ចាស់ ហើយ​អ្នក​ដែល​បរិ‌ភោគ នោះ​គេ​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិ‌ភោគ នោះ​គេ​មិន​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះ‌អម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ព្រះអង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះ‌គុណ​ព្រះអង្គ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ​ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់ ដ្បិត​គេ​អរ​គុណ​អុលឡោះ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់ ហើយ​គេ​ក៏​អរ​គុណ​អុលឡោះ​ដែរ

សូមមើលជំពូក ចម្លង




រ៉ូម 14:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ស្មៅ​ ហើយ​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​


ព្រះអង្គ​យក​នំប៉័ង​ប្រាំពីរ​ដុំ​ និង​ត្រី​ទាំង​នោះ​មក​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន។​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​ តើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?»​


អ្នក​រាល់គ្នា​ប្រតិបត្តិ​តាម​ថ្ងៃ​ ខែ​ រដូវ​ និង​ឆ្នាំ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម