Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 4:21 - Khmer Christian Bible

21 ហើយ​គាត់​ជឿ​ប្រាកដ​ថា​ អ្វី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ ព្រះអង្គ​ក៏​អាច​ធ្វើ​បានដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រមទាំង​ជឿអស់ពីចិត្ត​ថា ព្រះ​អាច​ធ្វើ​អ្វីដែល​ព្រះអង្គ​បាន​សន្យា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដោយ​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា បើ​ព្រះ​បាន​សន្យា​ធ្វើ​អ្វី នោះ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​បាន​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រោះ​លោក​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ព្រះ‌ជា‌ម្ចាស់​សន្យា​ធ្វើ​អ្វី ព្រះអង្គ​ពិត​ជា​មាន​ឫទ្ធា‌នុភាព​នឹង​សម្រេច​តាម​បាន​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ហើយ​ក៏​ជឿ‌ជាក់​អស់​ពី​ចិត្ត​ថា សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំរេច​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ព្រោះ​គាត់​ជឿ​ប្រាកដ​ក្នុង​ចិត្ដ​ថា បើ​អុលឡោះ​សន្យា​ធ្វើ​អ្វី ទ្រង់​ពិត​ជា​មាន​អំណាច​នឹង​សម្រេច​តាម​បាន​មិន​ខាន។

សូមមើលជំពូក ចម្លង




រ៉ូម 4:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ នោះ​ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​វិញ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។​


មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចង​ក្រង​រឿង​រ៉ាវ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​សម្រេច​នៅ​ក្នុង​ចំណោម​យើង​


ដ្បិត​គ្មាន​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។​


ស្ដ្រី​ណា​ដែល​ជឿ​ថា​ សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នឹង​សម្រេច​ពិត​ប្រាកដ​មែន​ នោះ​មាន​ពរ​ហើយ»។​


តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?​ ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ​ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន។​


ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​


ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ ទោះជា​សេចក្ដី​ស្លាប់​ក្ដី​ ជីវិត​ក្ដី​ ពួក​ទេវតា​ក្ដី​ ពួកអ្នក​គ្រប់គ្រង​ក្ដី​ អ្វីៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ អ្វីៗ​នៅពេល​អនាគត​ក្ដី​ អំណាច​នា​នា​ក្ដី​


​ព្រះជាម្ចាស់​អាច​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ឡើង​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ភាព​គ្រប់គ្រាន់​ជានិច្ច​ ​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​


ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​រងទុក្ខ​លំបាក​ទាំង​អស់​នេះ​ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្មាស់​ឡើយ​ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ព្រះអង្គ​អាច​រក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ​បាន​រហូត​ដល់​ថ្ងៃ​នោះ។​


អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ទាំង​មាន​ជំនឿ​ ដោយ​មិន​បាន​ទទួល​អ្វី​ៗ​តាម​សេចក្ដី​សន្យា​ផង​ ប៉ុន្ដែ​ពួកគេ​បាន​ឃើញ​ និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ​ ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។


គាត់​គិត​ថា​ ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​វិញ​បាន​ ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញមែន​ ទុក​ជា​រឿង​ប្រៀប​ប្រដូច​មួយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម