ប៉ុន្ដែព្រះយេស៊ូនេះត្រូវគង់នៅឯស្ថានសួគ៌រហូតដល់ពេលដែលព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់ឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលមកតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម។
រ៉ូម 11:12 - Khmer Christian Bible បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោក ហើយការអន់ថយរបស់ពួកគេ នាំភាពចម្រើនដល់សាសន៍ដទៃយ៉ាងនេះទៅហើយ ចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញ នោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត! ព្រះគម្ពីរខ្មែរសាកល ប្រសិនបើការបំពានរបស់ពួកគេជាភាពសម្បូរដល់មនុស្សលោក ហើយការបរាជ័យរបស់ពួកគេជាភាពសម្បូរដល់សាសន៍ដទៃទៅហើយ ចុះការគ្រប់ចំនួនរបស់ពួកគេ តើនឹងលើសជាងអម្បាលម៉ានទៅទៀត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលុប ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលុបយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលុបយ៉ាងណាទៅទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើការដួលរបស់គេ ជាសេចក្ដីចំរើនដល់លោកីយ ហើយសេចក្ដីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្ដីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ អាល់គីតាប ប្រសិនបើកំហុសរបស់សាសន៍យូដា នាំឲ្យពិភពលោកទទួលពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំឲ្យសាសន៍ដទៃទទួលពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។ |
ប៉ុន្ដែព្រះយេស៊ូនេះត្រូវគង់នៅឯស្ថានសួគ៌រហូតដល់ពេលដែលព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់ឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលមកតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម។
បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?
បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
សេចក្ដីសប្បុរស ប្រាជ្ញា និងចំណេះរបស់ព្រះជាម្ចាស់បរិបូរ ជ្រាលជ្រៅណាស់! គ្មានអ្នកណាអាចពិពណ៌នាអំពីការជំនុំជម្រះរបស់ព្រះអង្គបានទេ ហើយក៏គ្មានអ្នកណាអាចយល់អំពីមាគ៌ារបស់ព្រះអង្គបានដែរ
ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។