Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​លោកីយ ហើយ​សេចក្ដី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្ដី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​ការបំពាន​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​មនុស្សលោក ហើយ​ការបរាជ័យ​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​សាសន៍ដទៃ​ទៅហើយ ចុះ​ការគ្រប់ចំនួន​របស់​ពួកគេ តើ​នឹង​លើសជាង​អម្បាលម៉ាន​ទៅទៀត​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 បើ​កំហុស​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភពលោក​ ហើយការ​អន់​ថយ​របស់​ពួកគេ​ នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​ភាព​ពេញ​លក្ខណៈ​របស់​ពួកគេ​វិញ​ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ បើ​ការ​ជំពប់​ដួល​របស់​គេ ជា​សេចក្ដី​ចម្រើន​ដល់​ពិភព‌លោក ហើយ​សេចក្ដី​អន់​ថយ​របស់​គេ ជា​សេចក្តី​ចម្រើន​ដល់​ពួក​សាសន៍​ដទៃ នោះ​តើ​សេចក្តី​ចម្រើន​របស់​គេ​នឹង​កាន់​តែ​ពោរ​ពេញ​យ៉ាង​ណា​ទៅ​ទៀត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា​នាំ​ឲ្យ​ពិភព​លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេ​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត?

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា នាំ​ឲ្យ​ពិភព​លោក​ទទួល​ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់​ថយ​របស់​គេ នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​បាន​ចំរើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?។

សូមមើលជំពូក ចម្លង




រ៉ូម 11:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទ្រង់​ទៅ​ម្តង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ ឲ្យ​មក​ពី​ស្រុក​អាសស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុក​គូស ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


ហើយ​សំណល់​នៃ​ពួក​យ៉ាកុប​នឹង​នៅ​កណ្តាល​ប្រទេស​ដទៃ គឺ​នៅ​ក្នុង​សាសន៍​ផ្សេងៗ​ជា​ច្រើន ដូច​ជា​សិង្ហ​នៅ​កណ្តាល​ពួក​សត្វ​ព្រៃ គឺ​ដូច​ជា​សិង្ហ​ស្ទាវ នៅ​កណ្តាល​ហ្វូង​ចៀម​ជា​សត្វ​ដែល​កាល​ណា​ដើរ​កាត់​កណ្តាល​ហ្វូង នោះ​ក៏​ជាន់​ឈ្លី​ហើយ​ហែក‌ហួរ ឥត​មាន​អ្នក​ណា​សំរាប់​នឹង​ជួយ​ឲ្យ​រួច​ឡើយ


នៅ​គ្រា​នោះ សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះ‌យេហូវ៉ា គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​នៅ​កណ្តាល​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ចាត់​ឲ្យ​អញ​មក​ឯ​ឯង


ដែល​ស្ថាន‌សួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយ‌សារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក


ដ្បិត​បើ​សិន​ជា​ការ​បោះ​បង់​ចោល​គេ​នោះ ជា​សេចក្ដី​មេត្រី​ដល់​លោកីយ​ដូច្នេះ នោះ​តើ​ការ​ទទួល​គេ​នឹង​បាន​ជា​អ្វី បើ​មិន​មែន​ជា​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។


បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ខាង​ឯ​សេចក្ដី​អាថ៌‌កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ចង់​ឲ្យ​ដឹង​ថា សាសន៍​អ៊ីស្រាអែល​កើត​មាន​សេចក្ដី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ​ទៅ​ហើយ ទាល់​តែ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន


អើ​ហ្ន៎ ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ‌ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន


ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ


ទ្រង់​បាន​ប្រទាន​ព្រះ‌គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ‌គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ


ព្រះ‌ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរី‌ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌‌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះ‌គ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម