ពួកគេប្រាប់គាត់ថា ព្រោះគ្មានអ្នកណាជួលយើង។ គាត់ក៏ប្រាប់ពួកគេវិញថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ។
រ៉ូម 10:14 - Khmer Christian Bible ដូច្នេះ តើធ្វើដូចម្ដេចឲ្យពួកគេអំពាវនាវរកព្រះអង្គបាន បើពួកគេមិនដែលជឿផង? ហើយឲ្យពួកគេជឿយ៉ាងដូចម្ដេចបាន បើពួកគេមិនដែលឮផង? ហើយឲ្យពួកគេឮយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាប្រកាសប្រាប់ពួកគេផង? ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ តើគេអាចហៅរកយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលជឿលើនោះ? តើគេអាចជឿយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលឮសោះ? តើគេអាចឮយ៉ាងដូចម្ដេច បើគ្មានអ្នកណាប្រកាស? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ អាល់គីតាប ក៏ប៉ុន្ដែ ឲ្យគេអង្វររកអុលឡោះដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើទ្រង់ដូចម្ដេចកើត បើគេមិនដែលឮអំពីទ្រង់? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? |
ពួកគេប្រាប់គាត់ថា ព្រោះគ្មានអ្នកណាជួលយើង។ គាត់ក៏ប្រាប់ពួកគេវិញថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ។
ប៉ុន្ដែសេចក្ដីទាំងនេះបានចែងទុកមក ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គដោយសារជំនឿនោះ។
គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណា ដែលអាចឲ្យខ្ញុំជឿគាត់បាន?»
គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ យើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង»
គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។
ដែលយើងបានទទួលព្រះគុណ និងតួនាទីជាសាវក ដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
ពេលព្រះអង្គយាងមក ព្រះអង្គបានប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា ជាអ្នកឆ្ងាយ និងដល់អស់អ្នកជាអ្នកជិតដែរ
អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ និងបានទទួលការបង្រៀនក្នុងព្រះអង្គ ដែលស្របទៅតាមសេចក្ដីពិតក្នុងព្រះយេស៊ូហើយ
ប៉ុន្ដែព្រះអម្ចាស់បានគង់ជាមួយខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យដំណឹងល្អបានប្រកាសសព្វគ្រប់ និងដើម្បីឲ្យសាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំ ហើយព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមាត់តោ។
ប៉ុន្ដែនៅពេលកំណត់ ព្រះអង្គបានបង្ហាញឲ្យឃើញព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការប្រកាសដំណឹងល្អដែលខ្ញុំបានទទួលការផ្ទុកផ្ដាក់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង។
ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកឈឺ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យបានជា បើគាត់បានប្រព្រឹត្ដបាប គាត់នឹងបានទទួលការលើកលែងទោស។