Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:36 - Khmer Christian Bible

36 គាត់​ទូល​ឆ្លើយ​ថា៖​ «លោក​ម្ចាស់​អើយ!​ តើ​កូន​មនុស្ស​ជា​នរណា​ ដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់​បាន?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 បុរសនោះ​ក៏​ទូល​ឆ្លើយ​ថា​៖ “លោកម្ចាស់ តើ​កូនមនុស្ស​ជា​នរណា ដើម្បីឲ្យ​ខ្ញុំ​បាន​ជឿលើ​ព្រះអង្គ​ផង​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គាត់​ទូល​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ តើ​លោកនោះ​ជា​នរណា? សូម​ប្រាប់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 គាត់​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ តើ​នរណា​ជា​បុត្រ​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះ‌រាជ‌បុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

36 បុរស​សួរ​អ៊ីសា​ថា៖ «លោក​អើយ តើ​នរណា​ជា​បុត្រា​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​គាត់»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:36
6 ការដាក់ឲ្យឆ្លើយតបគ្នា  

«តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ ឬ​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​


ពេល​ព្រះយេស៊ូ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​នោះ​កំពុង​ដើរ​តាម​ព្រះអង្គ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួកអ្នក​មក​រក​អ្វី?»​ ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រ៉ាប់ប៊ី!​ (ដែល​ប្រែ​ថា​ លោកគ្រូ)​ តើ​លោក​ស្នាក់​នៅ​កន្លែង​ណា?»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​បាន​ឃើញ​គាត់​ហើយ​ គឺ​អ្នក​ដែល​កំពុង​និយាយ​ជាមួយ​អ្នក​នេះ​ហើយ​ ជា​កូន​មនុស្ស»​


ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​អំពាវនាវ​រក​ព្រះអង្គ​បាន​ បើ​ពួកគេ​មិន​ដែល​ជឿ​ផង?​ ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេច​បាន​ បើ​ពួកគេ​មិន​ដែល​ឮ​ផង?​ ហើយ​ឲ្យ​ពួកគេ​ឮ​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ប្រកាស​ប្រាប់​ពួកគេ​ផង?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម