ការទាំងនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖
រ៉ូម 1:2 - Khmer Christian Bible ដែលបានសន្យាពីមុនមកតាមរយៈពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបទគម្ពីរបរិសុទ្ធ ព្រះគម្ពីរខ្មែរសាកល ដំណឹងល្អនេះជាអ្វីដែលព្រះអង្គបានសន្យាទុកមុន តាមរយៈបណ្ដាព្យាការីរបស់ព្រះអង្គ នៅក្នុងព្រះគម្ពីរដ៏វិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលព្រះអង្គបានសន្យាពីមុន តាមរយៈពួកហោរាព្រះអង្គ នៅក្នុងគម្ពីរបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ អាល់គីតាប ដំណឹងល្អនេះ អុលឡោះបានសន្យាទុកជាមុនក្នុងគីតាប តាមរយៈពួកណាពីរបស់ទ្រង់ |
ការទាំងនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖
ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីដើមរៀងមក
អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។
ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នាអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើងនោះ
ប៉ុន្ដែពេលនេះ ខ្ញុំឈរទទួលការជំនុំជម្រះ ដោយសារសេចក្ដីសង្ឃឹមលើព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើង។
ប៉ុន្ដែឥឡូវនេះ បានបើកសំដែងឲ្យជនជាតិទាំងអស់បានដឹងតាមរយៈបទគម្ពីររបស់អ្នកនាំព្រះបន្ទូល ស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់ដោយជំនឿ
ប្រសើរច្រើនក្នុងគ្រប់ជំពូក គឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។
ប៉ុន្ដែឥឡូវនេះ ក្រៅពីគម្ពីរវិន័យ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយ ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់ទៀតផង
ដោយសង្ឃឹមលើជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់ដ៏ស្មោះត្រង់បានសន្យាតាំងពីមុនអស់កល្បជានិច្ច