ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ»
រ៉ូម 1:16 - Khmer Christian Bible គឺខ្ញុំមិនខ្មាសនឹងដំណឹងល្អទេ ព្រោះជាព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលជឿ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក ព្រះគម្ពីរខ្មែរសាកល ពិតមែនហើយ ខ្ញុំមិនអៀនខ្មាសអំពីដំណឹងល្អទេ ពីព្រោះដំណឹងល្អនេះជាព្រះចេស្ដារបស់ព្រះ សម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង អាល់គីតាប ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាអំណាចរបស់អុលឡោះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ |
ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ»
ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។
ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
ព្រះជាម្ចាស់បានជ្រើសរើសអ្នកបម្រើរបស់ព្រះអង្គ ហើយបានចាត់លោកឲ្យមកឯអ្នករាល់គ្នាមុនគេដើម្បីប្រទានពរឲ្យអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីសេចក្ដីអាក្រក់របស់អ្នករាល់គ្នារៀងៗខ្លួន»។
ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និងអំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែង តាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។
ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមកជាមួយព្រះពរដ៏ហូរហៀររបស់ព្រះគ្រិស្ដ។
គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងមានសេចក្ដីវេទនា និងសេចក្ដីទុក្ខព្រួយ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក
លោកអ័ប្រាហាំបានទទួលទីសំគាល់នៃការកាត់ស្បែកនេះទុកជាត្រានៃសេចក្ដីសុចរិត ដែលគាត់មានដោយសារជំនឿពេលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យគាត់ត្រលប់ជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានកាត់ស្បែក ហើយឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ
អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះដោយសារដំណឹងល្អនោះដែរ បើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូលដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើមិនដូច្នេះទេ អ្នករាល់គ្នាជឿគ្មានប្រយោជន៍ឡើយ
ដ្បិតខ្ញុំបានសម្រេចចិត្តថា នៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនស្គាល់អ្វីឡើយ ក្រៅពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាង
ឯពាក្យសំដី និងការប្រកាសដំណឹងល្អរបស់ខ្ញុំ មិនមែនជាពាក្យសំដីបញ្ចុះបញ្ចូលចេញពីប្រាជ្ញាទេ គឺជាការបើកសំដែងតាមរយៈអំណាចរបស់ព្រះវិញ្ញាណវិញ
បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។
ចុះរង្វាន់របស់ខ្ញុំនោះជាអ្វី? គឺឲ្យតែខ្ញុំបានប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំនៅក្នុងដំណឹងល្អ
ពេលខ្ញុំទៅក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ នោះព្រះអម្ចាស់បានបើកទ្វារឲ្យខ្ញុំ
ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
តាមរយៈភស្ដុតាងនៃការឧបត្ថម្ភនេះ ពួកគេនឹងសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះអ្នករាល់គ្នាចុះចូលចំពោះការប្រកាសរបស់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះគ្រិស្ដ និងដោយព្រោះសេចក្ដីសប្បុរសរបស់អ្នករាល់គ្នានៅក្នុងការបរិច្ចាគសម្រាប់ពួកគេ និងមនុស្សទាំងអស់
ដែលមិនមែនជាដំណឹងល្អមួយទៀតនោះទេ គឺគ្រាន់តែមានមនុស្សមួយចំនួនបានធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ដោយព្រោះពេលដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានប្រកាស អ្នករាល់គ្នាមិនបានទទួលទុកជាពាក្យរបស់មនុស្សទេ ផ្ទុយទៅវិញទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដមែន ដែលធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ។
ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។
ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។
សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រ ដ្បិតគាត់ធ្វើឲ្យខ្ញុំធូរស្រាលជាញឹកញាប់ ហើយក៏មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំដែរ
ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់
ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង។
ប៉ុន្ដែបើត្រូវរងទុក្ខដោយព្រោះតែជាគ្រិស្ដបរិស័ទ នោះចូរកុំខ្មាស់ឡើយ ផ្ទុយទៅវិញ ចូរសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនេះចុះ