ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
យ៉ូហាន 8:5 - Khmer Christian Bible ហើយលោកម៉ូសេបានបង្គាប់យើងនៅក្នុងគម្ពីរវិន័យ ឲ្យគប់ស្ត្រីបែបនេះនឹងដុំថ្ម ដូច្នេះ តើលោកថាយ៉ាងដូចម្ដេចដែរ?» ព្រះគម្ពីរខ្មែរសាកល តាមក្រឹត្យវិន័យ ម៉ូសេបានបង្គាប់យើងឲ្យគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ។ ដូច្នេះ តើលោកថាដូចម្ដេច?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ ដូច្នេះ តើលោកគិតដូចម្ដេច?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងក្រិត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច អាល់គីតាប ក្នុងហ៊ូកុំ ម៉ូសាបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ដ្រីប្រភេទនេះសម្លាប់ចោល។ ចុះតួនវិញ តើតួនគិតយ៉ាងណា?»។ |
ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
កុំគិតថា ខ្ញុំមកបំផ្លាញគម្ពីរវិន័យ ឬពាក្យរបស់អ្នកនាំព្រះបន្ទូលឲ្យសោះ ខ្ញុំមិនមែនមកបំផ្លាញទេ ប៉ុន្ដែខ្ញុំមកធ្វើឲ្យសម្រេចវិញ
ក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ ពួកគេចាប់បានស្រ្តីម្នាក់នេះ នៅពេលនាងកំពុងផិតក្បត់