Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:5 - ព្រះគម្ពីរខ្មែរសាកល

5 តាម​ក្រឹត្យវិន័យ ម៉ូសេ​បាន​បង្គាប់​យើង​ឲ្យ​គប់ដុំថ្មសម្លាប់​ស្ត្រី​បែបនេះ​។ ដូច្នេះ តើ​លោក​ថា​ដូចម្ដេច​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ហើយ​លោក​ម៉ូសេ​បាន​បង្គាប់​យើង​នៅ​ក្នុង​គម្ពីរ​វិន័យ​ ឲ្យ​គប់​ស្ត្រី​បែប​នេះ​នឹង​ដុំ​ថ្ម​ ដូច្នេះ​ តើ​លោក​ថា​យ៉ាង​ដូចម្ដេច​ដែរ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គប់​ដុំ​ថ្ម​សម្លាប់​ស្ត្រី​បែប​នេះ ដូច្នេះ តើ​លោក​គិត​ដូច​ម្ដេច?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​យក​ដុំ​ថ្ម គប់​ស្ត្រី​ប្រភេទ​នេះ​សម្លាប់​ចោល។ ចុះ​លោក​គ្រូ​វិញ តើ​លោក​គ្រូ​គិត​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​ក្នុង​ក្រិត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក្នុង​ហ៊ូកុំ ម៉ូសា​បាន​បង្គាប់​ឲ្យ​យើង​យក​ដុំ​ថ្ម គប់​ស្ដ្រី​ប្រភេទ​នេះ​សម្លាប់​ចោល។ ចុះ​តួន​វិញ តើ​តួន​គិត​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ូសែប​ប្ដី​របស់​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់ឲ្យ​នាង​អាម៉ាស់​ជាសាធារណៈ ក៏​មានបំណង​ផ្ដាច់ពាក្យ​ដោយសម្ងាត់​វិញ​។


“កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​លុបបំបាត់​ក្រឹត្យវិន័យ ឬ​គម្ពីរ​ព្យាការី​ឡើយ ខ្ញុំ​មក​មិនមែន​ដើម្បីលុបបំបាត់​ទេ គឺ​ដើម្បី​បំពេញឲ្យសម្រេច​វិញ​។


រួច​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន នៅពេល​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម