អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ
យ៉ូហាន 8:47 - Khmer Christian Bible អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលជារបស់ព្រះ ស្ដាប់ព្រះបន្ទូលរបស់ព្រះ។ នេះជាហេតុដែលអ្នករាល់គ្នាមិនស្ដាប់ព្រះបន្ទូលរបស់ព្រះ គឺដោយសារអ្នករាល់គ្នាមិនមែនជារបស់ព្រះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។ អាល់គីតាប អ្នកណាកើតមកពីអុលឡោះ អ្នកនោះតែងស្ដាប់បន្ទូលរបស់អុលឡោះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីអុលឡោះទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។ |
អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ
លោកពីឡាត់ក៏សួរព្រះអង្គថា៖ «ដូច្នេះអ្នកជាស្តេចឬ?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «លោកទេតើនិយាយថា ខ្ញុំជាស្តេច ខ្ញុំបានកើតមកក្នុងលោកិយនេះ សម្រាប់ការនេះ គឺឲ្យខ្ញុំធ្វើបន្ទាល់អំពីសេចក្ដីពិត ហើយអស់អ្នកដែលកើតពីសេចក្ដីពិត អ្នកនោះឮសំឡេងរបស់ខ្ញុំ»។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នឹងមានពេលមួយមកដល់ គឺពេលនេះហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងមានជីវិត។
ព្រះអង្គមានបន្ទូលទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លើកលែងតែព្រះវរបិតានាំគេមក»។
ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំ ប៉ុន្ដែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យសំដីរបស់ខ្ញុំមិននៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ។
ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន
កូនរបស់ព្រះជាម្ចាស់ និងកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់តាមរបៀបនេះ គឺអស់អ្នកដែលមិនប្រព្រឹត្ដតាមសេចក្ដីសុចរិត នោះមិនមែនមកពីព្រះជាម្ចាស់ទេ ហើយអស់អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះជាម្ចាស់ដែរ។
អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។
អស់អ្នកដែលទៅហួស ហើយមិននៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ នោះគ្មានព្រះជាម្ចាស់ទេ ប៉ុន្ដែអ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។
ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្ដល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្ដអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។