Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:65 - Khmer Christian Bible

65 ព្រះ​អង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្មាន​អ្នកណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ​ លើកលែង​តែ​ព្រះ​វរ​បិតា​នាំ​គេ​មក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

65 ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​: ‘គ្មានអ្នកណា​អាច​មករក​ខ្ញុំ​បាន​ឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ព្រះ​បិតា​ប៉ុណ្ណោះ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

65 ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​រក​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ‌វរបិតា​ប្រោស​ប្រទាន​មក​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

65 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

65 ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

65 អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​អុលឡោះ​ជា​បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:65
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​


ខ្ញុំ​នៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​ ហើយ​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ​ រួច​ពួកវា​ក៏​ត្រលប់​ជា​ហ្វូង​តែមួយ​ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។​


លោក​យ៉ូហាន​តប​វិញ​ថា​៖ «​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទទួល​បាន​អ្វី​ទេ លុះត្រាតែ​ព្រះជាម្ចាស់​ប្រទាន​ពី​ស្ថាន​សួគ៌​មក​


អស់​អ្នក​ដែល​ព្រះ​វរ​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ នឹង​មក​ឯ​ខ្ញុំ​ ហើយ​អស់​អ្នក​ដែល​មក​ឯ​ខ្ញុំ​ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឡើយ​


ពី​ព្រោះ​ការ​នេះ​ត្រូវ​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ដោយសារ​ព្រះគ្រិស្ដ​ គឺ​មិន​គ្រាន់តែ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឲ្យ​រងទុក្ខ​លំបាក​ដោយ​ព្រោះ​ព្រះអង្គ​ដែរ​


ព្រះអម្ចាស់​របស់​យើង​បាន​ប្រទាន​ព្រះគុណ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ហួស​ប្រមាណ​ ព្រម​ជាមួយ​នឹង​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ផង។​


និង​ប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ដ​សុភាព​ ក្រែង​លោ​ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត​ស្គាល់​សេចក្ដី​ពិត​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម