Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:45 - Khmer Christian Bible

45 ដូច្នេះ​ ដោយសារ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 ប៉ុន្តែ​ដោយសារ​ខ្ញុំ​និយាយ​សេចក្ដីពិត អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

45 រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:45
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «​ដូច្នេះ​អ្នក​ជា​ស្តេច​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​ទេ​តើ​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​ ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ​ សម្រាប់​ការ​នេះ​ គឺ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ ហើយ​អស់​អ្នក​ដែល​កើត​ពី​សេចក្ដី​ពិត ​អ្នក​នោះ​ឮ​សំឡេង​របស់​ខ្ញុំ​»។​


មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូន​រាល់គ្នា​បាន​ទេ​ ប៉ុន្ដែ​គេ​ស្អប់​បង​ ព្រោះ​បង​ធ្វើ​បន្ទាល់​ពី​គេ​ថា​ ការ​ប្រព្រឹត្ដិ​របស់​គេ​ជា​សេចក្ដី​អាក្រក់​


តើ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នរណា​អាច​បង្ហាញ​បាន​ដែរ​ឬ​ទេ​ថា​ ខ្ញុំ​នេះ​មាន​បាប?​ បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ?​


ដូច្នេះ​ តើ​ខ្ញុំ​ត្រលប់​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?​


ព្រមទាំង​ការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​ ព្រោះ​ពួកគេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម