យ៉ូហាន 8:31 - Khmer Christian Bible ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកយូដាដែលជឿលើព្រះអង្គថា៖“ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវមានបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អាល់គីតាប ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់ជនជាតិយូដា ដែលបានជឿលើគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ |
ពេលព្រះយេស៊ូឃើញលោកណាថាណែលមកឯព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖ «មើល៍ នោះជាជនជាតិអ៊ីស្រាអែលពិតប្រាកដដែលគ្មានឧបាយកលសោះ»។
គេក៏អញ្ជើញព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គឲ្យទៅចូលរួមពិធីមង្គលការនោះដែរ។
ដូច្នេះបើព្រះរាជបុត្រាដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមុខជាមានសេរីភាពពិតប្រាកដ
នៅពេលដែលគេរំសាយការជួបប្រជុំ នោះមានពួកជនជាតិយូដា និងពួកអ្នកចូលសាសនាយូដាជាច្រើនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បានដើរតាមលោកប៉ូល និងលោកបារណាបាស អ្នកទាំងពីរបាននិយាយដាស់តឿនពួកគេឲ្យនៅខ្ជាប់ខ្ជួនក្នុងព្រះគុណរបស់ព្រះជាម្ចាស់។
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
ប៉ុន្ដែដោយមានជំនួយពីព្រះជាម្ចាស់ ទើបខ្ញុំបានឈរធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូចទាំងអ្នកធំរហូតដល់ថ្ងៃនេះ ហើយខ្ញុំមិនដែលនិយាយអ្វីឡើយ ក្រៅពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូល និងលោកម៉ូសេបានថ្លែងទុកថានឹងកើតឡើង
ចូរពិចារណាអំពីសេចក្ដីសប្បុរស និងភាពម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចុះ។ ព្រះអង្គមានភាពម៉ឺងម៉ាត់ចំពោះអស់អ្នកដែលដួលចុះ ប៉ុន្ដែព្រះអង្គមានសេចក្ដីសប្បុរសចំពោះអ្នក លុះត្រាតែអ្នកនៅជាប់នឹងសេចក្ដីសប្បុរសរបស់ព្រះអង្គ បើមិនដូច្នេះទេ អ្នកក៏ត្រូវកាត់ចេញដែរ
រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
ប៉ុន្ដែបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ទាំងមានអត្ដចរិតត្រឹមត្រូវ នោះនាងនឹងបានសង្គ្រោះនៅពេលដែលនាងសម្រាលកូន។
ចូរប្រយ័ត្នខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់សេចក្ដីទាំងនេះ ដ្បិតធ្វើដូច្នេះអ្នកនឹងសង្គ្រោះខ្លួនឯងផង និងពួកអ្នកដែលស្ដាប់អ្នកផង។
ប៉ុន្តែអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន និងជឿប្រាកដដោយដឹងថា អ្នកបានរៀនពីអ្នកណា
ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ
មិនមែនជាកិច្ចព្រមព្រៀងដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេនៅថ្ងៃដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីទឹកដីអេស៊ីព្ទទេ ព្រោះពួកគេមិនបានកាន់តាមកិច្ចព្រមព្រៀងរបស់យើង ហើយយើងក៏មិនយកចិត្ដទុកដាក់ចំពោះពួកគេដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប៉ុន្ដែអ្នកណាដែលពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ ជាក្រឹត្យវិន័យនៃសេរីភាព ហើយនៅខ្ជាប់ខ្ជួន ទាំងមិនភ្លេចសេចក្ដីដែលខ្លួនបានឮ ផ្ទុយទៅវិញ ប្រព្រឹត្ដតាម អ្នកនោះនឹងមានពរនៅក្នុងកិច្ចការដែលខ្លួនធ្វើ។
ពួកគេបានចេញពីក្នុងចំណោមយើងទៅ ប៉ុន្ដែមិនមែនជាគ្នាយើងទេ ព្រោះបើជាគ្នាយើងមែន ពួកគេនឹងនៅជាមួយយើងរហូត ប៉ុន្ដែពួកគេចេញទៅដូច្នេះ ដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។
អស់អ្នកដែលទៅហួស ហើយមិននៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ នោះគ្មានព្រះជាម្ចាស់ទេ ប៉ុន្ដែអ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។