Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:14 - Khmer Christian Bible

14 ប៉ុន្តែ​អ្នក​វិញ​ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន​ និង​ជឿ​ប្រាកដ​ដោយ​ដឹង​ថា​ អ្នក​បាន​រៀន​ពី​អ្នកណា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 រីឯ​អ្នក​វិញ ចូរ​ស្ថិតនៅ​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​បាន​ជឿជាក់ ពីព្រោះ​អ្នក​ដឹង​ថា​ខ្លួនអ្នក​បាន​រៀន​ពី​អ្នកណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ឯ​អ្នកវិញ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​បាន​ជឿ​យ៉ាង​មាំ​នោះ​ចុះ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ឯ​អ្នក ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​


ហើយ​សេចក្ដី​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​នោះ​ ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះត្រង់​ដែល​អាច​បង្រៀន​អ្នក‍​ផ្សេង​ទៀត​បាន​ដែរ‍។​


ចូរ​កាន់​តាម​ពាក្យ​ត្រឹមត្រូវ​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ទុក​ជា​គំរូ​ដោយ​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ចុះ។​


ដ្បិត​ដំណឹង​ល្អ​របស់​យើង​មិន​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ទេ​ គឺ​ដោយ​អំណាច​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ដោយ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ដើម្បី​អ្នក​រាល់គ្នា​ យើង​បាន​ប្រព្រឹត្ត​បែប​ណា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​


នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​


យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បង្ហាញ​សេចក្តី​ឧស្សាហ៍​ដដែល​ ដើម្បី​ឲ្យ​បាន​ជឿជាក់​ទាំង​ស្រុង​លើ​សេចក្ដី​សង្ឃឹម​រហូត​ដល់​ទី​បញ្ចប់​


ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក​ និង​សេចក្ដី​បង្រៀន​របស់​អ្នក​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ទាំង​នេះ​ ដ្បិត​ធ្វើ​ដូច្នេះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​ឯង​ផង​ និង​ពួកអ្នក​ដែល​ស្ដាប់​អ្នក​ផង។​


ហើយ​អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ​តាំង​ពី​តូច​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​


ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​


គឺ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ រួបរួម​គ្នា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ ហើយ​មាន​ការ​យល់ដឹង​យ៉ាង​ជឿជាក់​ និង​យ៉ាង​បរិបូរ​ ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះគ្រិស្ដ​


ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​


ព្រមទាំង​កាន់​តាម​ព្រះបន្ទូល​ដ៏​ពិត​ ស្រប​តាម​សេចក្ដី​ដែល​បាន​រៀន​ ដើម្បី​អាច​លើក​ទឹកចិត្ដ​អ្នក​ដទៃ​បាន​ តាមរយៈ​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ និង​បង្ហាញ​ពួកអ្នក​ប្រឆាំង​ឲ្យ​ដឹង​កំហុស​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម