ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
យ៉ូហាន 6:51 - Khmer Christian Bible ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល គឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីស្ថានសួគ៌ ប្រសិនបើអ្នកណាហូបនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជារូបសាច់របស់ខ្ញុំសម្រាប់ជីវិតរបស់មនុស្សលោក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំជានំបុ័ងជីវិត ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យមនុស្សលោកមានជីវិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក អាល់គីតាប ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីសូរ៉កា។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវលះបង់សម្រាប់ឲ្យមនុស្សលោកមានជីវិត»។ |
ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
បន្ទាប់មកព្រះអង្គយកនំប៉័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
ឯអស់អ្នកដែលនៅស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ?»
មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។
លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
រីឯនំប៉័ងរបស់ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលយាងចុះពីស្ថានសួគ៌ ហើយប្រទានជីវិតឲ្យ មនុស្សលោក»
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំ មិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿលើខ្ញុំ ក៏មិនស្រេកទៀតដែរ
ពួកជនជាតិយូដាក៏រអ៊ូរទាំដាក់គ្នាអំពីព្រះយេស៊ូ ព្រោះព្រះអង្គមានបន្ទូលថា ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។
ប៉ុន្ដែ នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ អ្នកណាដែលបរិភោគ អ្នកនោះមិនស្លាប់ឡើយ។
អស់អ្នកដែលជឿលើខ្ញុំ អ្នកនោះនឹងមានទន្លេដែលមានទឹកផ្ដល់ជីវិត ហូរចេញពីក្នុងចិត្ដមក ដូចបានចែងនៅក្នុងបទគម្ពីរស្រាប់»
គឺនៅក្នុងព្រះគ្រិស្ដ ព្រះជាម្ចាស់កំពុងផ្សះផ្សាលោកិយនេះជាមួយព្រះអង្គ ដោយមិនប្រកាន់កំហុសរបស់ពួកគេឡើយ ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះដល់យើង
ដ្បិតព្រះអង្គបានធ្វើឲ្យព្រះមួយអង្គដែលគ្មានបាបសោះត្រលប់ជាបាបជំនួសយើង ដើម្បីឲ្យយើងត្រលប់ជាមនុស្សសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះមួយអង្គនោះ។
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធឲ្យដូចជាព្រះគ្រិស្ដស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
និងដោយសារផ្លូវថ្មី ជាផ្លូវដ៏រស់ ដែលព្រះអង្គបានរៀបចំឲ្យយើងឆ្លងកាត់វាំងននដែលជារូបសាច់របស់ព្រះអង្គ
ចូលមកឯព្រះអង្គ គឺជាថ្មដ៏រស់ដែលត្រូវមនុស្សបោះបង់ចោល ប៉ុន្ដែព្រះជាម្ចាស់បានជ្រើសរើស ព្រោះមានតម្លៃ។
ព្រះអង្គជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង ហើយមិនមែនសម្រាប់តែបាបរបស់យើងប៉ុណ្ណោះទេ គឺសម្រាប់បាបរបស់ពិភពលោកទាំងមូលដែរ។
សេចក្ដីស្រឡាញ់គឺបែបនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានស្រឡាញ់យើង ហើយបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ ធ្វើជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង។
ហើយយើងក៏បានឃើញ ទាំងធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាឲ្យមកធ្វើជាព្រះអង្គសង្គ្រោះរបស់មនុស្សលោក