Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:16 - Khmer Christian Bible

16 ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 3:16
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​


គាត់​នៅ​មាន​កូន​ប្រុស​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត​ នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​ពួកគេ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​


«សូម​ឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ»។​


ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​


គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​


ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​


រួច​ខ្ញុំ​ឲ្យ​ជីវិត​អស់កល្ប​ជានិច្ច​ដល់​ពួកវា​ នោះ​ពួកវា​មិន​ត្រូវ​វិនាស​ឡើយ​រហូត​អស់កល្ប​ ហើយ​គ្មាន​អ្នកណា​នឹង​ឆក់​យក​ពួកវា​ពី​ដៃ​របស់​ខ្ញុំ​បាន​ឡើយ​


ដើម្បី​ឲ្យអស់​អ្នក​ដែលជឿ​លើ​កូន​មនុស្ស​មាន​ជីវិត​អស់កល្ប​​ជានិច្ច​


ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់


ដូច្នេះ​អ្នកណា​ជឿ​លើ​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ប៉ុន្ដែ​អ្នកណា​មិន​ស្ដាប់​បង្គាប់​ព្រះរាជ​បុត្រា​ អ្នក​នោះ​នឹង​មិន​បាន​ទទួល​ជីវិត​ទេ​ ផ្ទុយ​ទៅ​វិញ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​នៅ​ជាប់​នឹង​អ្នក​នោះ»។​


ដ្បិត​នេះ​ហើយ​ជា​បំណង​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ គឺ​ឲ្យ​អស់​អ្នកណា​ដែល​ឃើញ​ព្រះរាជ​បុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ រីឯ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។​


បើ​ព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ កាល​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ​ ចុះ​ឥឡូវ​នេះ​ ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​ យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត​ ដោយសារ​ជីវិត​របស់​ព្រះយេស៊ូ​


តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​


ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​


ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​


សូម​ឲ្យ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​ព្រះអង្គ​ស្រឡាញ់​យើង​ ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដ​ចិត្ដ​ដ៏​អស់កល្ប​ជានិច្ច​ និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាមរយៈ​ព្រះគុណ​


ប៉ុន្ដែ​នៅ​ពេល​ដែល​សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​មនុស្ស​បាន​លេច​មក​


ប៉ុន្ដែ​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​ បាន​ទទួល​សិរី​រុងរឿង​ និង​កិត្តិយស​ទុក​ជា​មកុដ​ ព្រោះ​ព្រះអង្គ​បាន​រងទុក្ខ​ក្នុង​ការ​សោយ​ទិវង្គត​ ដើម្បី​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​


មើល៍​ ព្រះវរបិតា​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង​ ដែល​យើង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះអង្គ​ ហើយ​យើង​ជា​កូន​របស់​ព្រះអង្គ​មែន​ ដូច្នេះ​ហើយ​បាន​ជា​លោកិយ​មិន​ស្គាល់​យើង​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ។​


រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​


ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម