កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
យ៉ូហាន 6:29 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នេះជាកិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលឆ្លើយថា៖“នេះជាការងាររបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿលើម្នាក់ដែលព្រះចាត់ឲ្យមក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។ |
កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។
រួចអ្នករាល់គ្នាខំស្រាវជ្រាវបទគម្ពីរ ព្រោះអ្នករាល់គ្នាស្មានថា អាចមានជីវិតអស់កល្បជានិច្ចដោយសារបទគម្ពីរទាំងនោះ ប៉ុន្ដែបទគម្ពីរទាំងនោះបានធ្វើបន្ទាល់អំពីខ្ញុំ។
ពួកគេក៏ទូលសួរព្រះអង្គថា៖ «ដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន តើឲ្យយើងធ្វើអ្វីខ្លះ?»
ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះវរបិតាជាយ៉ាងណា នោះអស់អ្នកដែលបរិភោគខ្ញុំនឹងមានជីវិតដោយសារខ្ញុំជាយ៉ាងនោះដែរ។
ពួកគាត់ក៏ឆ្លើយថា៖ «ចូរជឿព្រះអម្ចាស់យេស៊ូចុះ នោះអ្នក ព្រមទាំងគ្រួសាររបស់អ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ»។
នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នាដោយសេចក្ដីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
បន្ទាប់ពីព្រះអង្គគ្រប់លក្ខណ៍ហើយ ព្រះអង្គក៏ត្រលប់ជាប្រភពនៃសេចក្ដីសង្គ្រោះអស់កល្បជានិច្ចសម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
អ្នកឃើញថា ជំនឿគួបផ្សំជាមួយការប្រព្រឹត្ដិរបស់គាត់ ហើយដោយសារការប្រព្រឹត្ដិរបស់គាត់បានធ្វើឲ្យជំនឿគ្រប់លក្ខណ៍
នេះជាបញ្ញត្ដិរបស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាព្រះយេស៊ូគ្រិស្ដ ហើយឲ្យស្រឡាញ់គ្នាទៅវិញទៅមកតាមបញ្ញត្ដិដែលព្រះអង្គបានប្រទានដល់យើង។
អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។
អ្នកណាមានជ័យជម្នះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ