Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:28 - Khmer Christian Bible

28 ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​ តើ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​យើងខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​ធ្វើ​ការងារ​របស់​ព្រះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពួក​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដែល​រាប់​ថា​ជា​កិច្ច‌ការ​របស់​ព្រះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 គេ​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ដ​ដូច​ម្ដេច​ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​អុលឡោះ​?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍​ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «លោកគ្រូ​ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជិវិត​អស់កល្ប​ជានិច្ច?»​


ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​


ចូរ​កុំ​ធ្វើ​ការ​ដើម្បី​តែ​អាហារ​ដែល​នឹង​ខូច​រលួយ​ ប៉ុន្ដែ​ចូរ​ធ្វើ​ការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដៅ​ព្រះអង្គ​ចំណាំ​ទុក»។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នេះ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​ចាត់​ឲ្យ​មក»។​


ក្រោយពី​នាំ​ពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ​ ឆ្មាំ​គុក​នោះ​បាន​សួរ​ថា៖​ «លោកម្ចាស់!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ ដើម្បី​បាន​ទទួល​សេចក្ដី​សង្គ្រោះ?»​


ពេល​ពួកគេ​ស្ដាប់​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​ និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ ព្រមទាំង​សាវក​ឯទៀត​ថា៖​ «ឱ​បងប្អូន​អើយ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​


គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម