ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែពួកគេបានទូលវិញថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ»
យ៉ូហាន 4:8 - Khmer Christian Bible រីឯពួកសិស្សរបស់ព្រះអង្គបានចេញទៅក្នុងក្រុងអស់ហើយ ដើម្បីទិញអាហារ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកសិស្សរបស់ព្រះអង្គទៅទីក្រុងអស់ហើយ ដើម្បីទិញអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ អាល់គីតាប (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ |
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែពួកគេបានទូលវិញថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ»
គេក៏អញ្ជើញព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គឲ្យទៅចូលរួមពិធីមង្គលការនោះដែរ។
ពេលនោះ ពួកសិស្សរបស់ព្រះអង្គបានមកដល់ គេងឿងឆ្ងល់ចំពោះព្រះអង្គដែលកំពុងមានបន្ទូលជាមួយស្ត្រីដូច្នេះ ប៉ុន្ដែគ្មានអ្នកណាម្នាក់ទូលទៅព្រះអង្គថា ព្រះអង្គរកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយនាងទេ។
មានជនជាតិសាម៉ារីជាច្រើននៅក្រុងនោះ បានជឿព្រះយេស៊ូ ដោយសារតែសំដីដែលស្រ្ដីនោះធ្វើបន្ទាល់ថា លោកបានប្រាប់ខ្ញុំពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ដ
ព្រះអង្គក៏យាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះស៊ូខារនៅជិតដីដែលលោកយ៉ាកុបបានឲ្យទៅលោកយ៉ូសែបជាកូនរបស់គាត់
មានស្ត្រីម្នាក់មកពីស្រុកសាម៉ារីបានមកដងទឹក ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកផឹកផង»។