Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:13 - Khmer Christian Bible

13 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ ប៉ុន្ដែ​ពួកគេ​បាន​ទូល​វិញ​ថា៖​ «យើង​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ​ លុះត្រា​តែ​យើង​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។ ពួកសិស្ស​ទូលថា​៖ “យើងខ្ញុំ​មាន​តែ​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ លុះត្រាតែ​យើងខ្ញុំ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំងអស់​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​ទ្រង់​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ នឹង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ៊ីសា​ប្រាប់​ទៅ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី​ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។

សូមមើលជំពូក ចម្លង




លូកា 9:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ថ្ងៃ​ចាប់ផ្ដើម​ជ្រេ​ សាវក​ទាំង​ដប់​ពីរ​បាន​ចូល​មក​ជិត​ទូល​ព្រះអង្គ​ថា៖​ «សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​ស្រុក​ភូមិ​ និង​ស្រែ​ចម្ការ​នៅ​ជុំវិញ​ ដើម្បី​ឲ្យ​ពួកគេ​រក​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់នៅ​ ដ្បិត​កន្លែង​នេះ​នៅ​ដាច់​ពី​គេ»។​


ព្រោះ​មាន​មនុស្ស​ប្រុស​ប្រហែល​ប្រាំ​ពាន់​នាក់។ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​ឲ្យ​ពួកគេ​អង្គុយ​ជា​ក្រុមៗ​ ក្នុង​មួយ​ក្រុម​ហាសិប​នាក់​ចុះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម