Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:5 - Khmer Christian Bible

5 ព្រះអង្គ​ក៏​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ឈ្មោះ​ស៊ូខារ​នៅ​ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ទៅ​លោក​យ៉ូសែប​ជា​កូន​របស់​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ ព្រះអង្គ​ក៏​យាង​មកដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ស៊ូខារ នៅ​សាម៉ារី​។ ទីក្រុងនោះ​នៅ​ជិត​ដី​មួយ​កន្លែង​ដែល​យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​កូន​របស់​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ ព្រះ‌អង្គ​បាន​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សា‌ម៉ារី ឈ្មោះ ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​យ៉ូសែប ជា​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ៊ីសា​បាន​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​ណាពី​យ៉ាកកូប​បាន​ចែក​ឲ្យ​ណាពី​យូសុះ​ជា​កូន។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ ពួកគេ​ក៏​ចេញ​ទៅ​ និង​បាន​ចូល​ក្នុង​ភូមិ​មួយ​របស់​ពួក​សាម៉ារី​ ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ។​


លោក​យ៉ាកុប​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង​ ហើយ​លោក​ផ្ទាល់​ និង​កូនចៅ​ ព្រមទាំង​ហ្វូង​សត្វ​របស់​លោក​ ក៏​បាន​ផឹក​ពី​អណ្តូង​នេះ​ដែរ​ ចុះ​លោក​វិញ​ តើ​ធំ​ជាង​លោក​យ៉ាកុប​ជា​ដូនតា​របស់​យើង​ឬ?»​


មាន​ជនជាតិ​សាម៉ារី​ជាច្រើន​នៅ​ក្រុង​នោះ​ បាន​​ជឿ​ព្រះយេស៊ូ​ ដោយសារ​តែ​សំដី​ដែល​ស្រ្ដី​នោះ​ធ្វើ​បន្ទាល់​ថា ​លោក​បាន​ប្រាប់​ខ្ញុំ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ​


ហើយ​នៅ​ទី​នោះ​ មាន​អណ្ដូង​ទឹក​មួយ​របស់​លោក​យ៉ាកុប។​ កាល​ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​អណ្តូង​ នៅ​ពេល​នោះម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់​ហើយ។​


រីឯ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចេញ​ទៅ​ក្នុង​ក្រុង​អស់​ហើយ​ ដើម្បី​ទិញ​អាហារ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម