Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:27 - Khmer Christian Bible

27 ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មក​ដល់​ គេ​ងឿងឆ្ងល់​ចំពោះ​ព្រះអង្គ​ដែល​កំពុង​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដូច្នេះ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា​ ព្រះអង្គ​រក​អ្វី​ ឬ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ជាមួយ​នាង​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 នៅពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​មក​ដល់ ហើយ​ពួកគេ​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះអង្គ​កំពុង​មានបន្ទូល​ជាមួយ​ស្ត្រី​ម្នាក់ ប៉ុន្តែ​គ្មានអ្នកណា​ទូល​សួរថា​: “លោកគ្រូ​ត្រូវការ​អ្វី​?” ឬ “ហេតុអ្វី​បានជា​លោកគ្រូ​និយាយ​ជាមួយ​នាង​?” ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពេល​នោះ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​មក​ដល់ គេ​នឹក​ប្លែក​ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​ស្ត្រី​ដូច្នេះ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះអង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះអង្គ​ថា ព្រះអង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ខណ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​អ៊ីសា​កំពុង​មាន​ប្រសាសន៍​ជា​មួយ​ស្ដ្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​សួរ​អ៊ីសា​ថា តួន​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​និយាយ​ជា​មួយ​នាង​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្ដាប់​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរ​តាម​ថា៖​ «ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំង​បែប​នេះ​ទេ​


កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​


រីឯ​ស្រ្ដី​នោះ​ក៏​ទុក​ក្អម​ទឹក​ចោល​ រួច​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​មនុស្ស​ទាំងឡាយ​ថា៖​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម