ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 3:23 - Khmer Christian Bible

រីឯ​​លោក​យ៉ូហាន គាត់​ក៏​ធ្វើពិធី​ជ្រមុជ​ទឹកនៅ​អេណូន​ដែរ គឺ​នៅ​ជិត​សាលីម ព្រោះ​នៅ​ទីនោះ​​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​​មក​ទទួល​​​ពិធី​ជ្រមុជទឹក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូហាន​ក៏​ធ្វើពិធីជ្រមុជទឹក​ដែរ នៅ​អេណូន​ជិត​សាលីម ពីព្រោះ​ទីនោះ​មាន​ទឹក​ច្រើន​។ មាន​មនុស្សជាច្រើន​មក​ទទួលពិធីជ្រមុជទឹក​ជាបន្តបន្ទាប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​លោក​យ៉ូហាន ក៏​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​មនុស្ស​ចេះ​តែ​ចូល​មក ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​លោក​យ៉ូហាន​វិញ លោក​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​លោក ហើយ​លោក​ជ្រមុជ​ទឹក​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង

សូមមើលជំពូក

អាល់គីតាប

រីឯ​យ៉ះយ៉ា​វិញ គាត់​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​យ៉ះយ៉ា ហើយ​គាត់​ជ្រមុជ​ទឹក​ឲ្យ។

សូមមើលជំពូក



យ៉ូហាន 3:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នោះ​ហើយ​ លោក​យ៉ូហាន​ក៏​និយាយ​ទៅ​បណ្ដាជន​ដែល​កំពុង​ចេញ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​ឲ្យ​អ្នក​រាល់គ្នា​រត់​គេចពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​


បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​


លោក​យ៉ូហាន​មិនទាន់​ជាប់​គុក​ទេ​។​


ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​


ខ្ញុំ​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​នោះ​ គឺ​ដូច​ជា​សំឡេងរបស់​ពួកអ្នក​លេង​ពិណ​កំពុង​ប្រគំ​ពិណ​របស់​ខ្លួន​


ខ្ញុំ​បាន​ឮ​សំឡេង​ដូច​ជា​សំឡេង​របស់​មនុស្ស​ជា​ច្រើន​ ហើយ​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​បាន​សោយរាជ្យ​ហើយ​