ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្ដើរ និយាយគ្នាបណ្ដើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់
យ៉ូហាន 20:13 - Khmer Christian Bible ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!» ព្រះគម្ពីរខ្មែរសាកល ទូតទាំងនោះសួរនាងថា៖ “ស្ត្រីអើយ ហេតុអ្វីបានជានាងយំ?”។ នាងឆ្លើយថា៖ “ពីព្រោះគេយកព្រះអម្ចាស់របស់ខ្ញុំទៅហើយ ខ្ញុំមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅម៉ាឡាអ៊ីកាត់វិញថា៖ «មានគេយកសពអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ |
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្ដើរ និយាយគ្នាបណ្ដើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់
ពេលព្រះយេស៊ូឃើញម្ដាយ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅក្បែរនោះ ក៏មានបន្ទូលថា៖ «អ្នកម្ដាយអើយ! មើល៍ នេះជាកូនរបស់អ្នកម្ដាយហើយ!»
ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ»
ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ហេតុអ្វីបានជាអ្នកយំ? តើអ្នករកអ្នកណា?» ដោយគិតថាព្រះអង្គជាអ្នកថែសួន ទើបនាងទូលទៅព្រះអង្គថា៖ «ឱលោកអើយ! បើលោកបានយកសព សូមប្រាប់ខ្ញុំអំពីកន្លែងដែលលោកបានដាក់សពផង ខ្ញុំនឹងទទួលយកវិញ»។
ពេលនោះនាងក៏រត់ទៅឯលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ ហើយប្រាប់ពួកគេថា៖ «មានគេយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងមិនដឹងថា គេដាក់ព្រះអង្គនៅកន្លែងណាទេ»។
ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»