Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:12 - Khmer Christian Bible

12 ហើយ​ឃើញ​ទេវតា​ពីរ​នាក់​ស្លៀកពាក់​ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​ផ្តេក​សព​ព្រះយេស៊ូ​ គឺ​ម្នាក់​នៅ​ខាង​ក្បាល​ និង​ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ហើយ​ឃើញ​ទូតសួគ៌​របស់ព្រះ​ពីរ​រូប​ស្លៀកពាក់​ស អង្គុយ​នៅ​កន្លែងដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូវ គឺ​មួយ​រូប​នៅ​ខាង​ព្រះសិរ មួយ​រូប​នៅ​ខាង​ព្រះបាទា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឃើញ​ទេវតា​ពីរ​រូប ស្លៀក​ពាក់​ស អង្គុយ​ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ មួយ​ខាង​ព្រះ​សិរ មួយ​ខាង​ចុង​ព្រះ​បាទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ឃើញ​ទេវតា*​ពីរ​រូប​ស្លៀក‌ពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ ម្នាក់​អង្គុយ​នៅ​ខាង​ព្រះ‌សិរសា ម្នាក់​ទៀត​នៅ​ខាង​ចុង​ព្រះ‌បាទា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ឃើញ​ម៉ាឡា‌អ៊ីកាត់​ពីរ​រូប​ស្លៀក‌ពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​សព​អ៊ីសា ម្នាក់​អង្គុយ​នៅ​ខាង​ក្បាល ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែក​ នៅ​ចំពោះ​មុខ​ពួកគេ​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​ចែង​ដូច​ជា​ដួង​អាទិត្យ​ ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ដូច​ជា​ពន្លឺ​


ពេល​ពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ នោះ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ក្បែរ​ពួកគេ​


ប៉ុន្ដែ​នៅ​ក្រុង​សើដេស​ក៏​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ មិន​បាន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​របស់​ពួកគេ​ស្មោកគ្រោក​ទេ​ អ្នក​ទាំង​នោះ​នឹង​ដើរ​ជាមួយ​យើង​ ទាំង​ស្លៀកពាក់​ពណ៌​ស​ ដ្បិត​ពួកគេ​ស័ក្ដិសម​ណាស់។​


នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​ដឹង​ស្រាប់​ហើយ»។​ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ទាំង​នោះ​ជា​ពួកអ្នក​ដែល​បាន​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ខ្លាំង​ ពួកគេ​បាន​បោកគក់​អាវ​វែង​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូនចៀម។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម