Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:13 - ព្រះគម្ពីរខ្មែរសាកល

13 ទូត​ទាំងនោះ​សួរ​នាង​ថា​៖ “ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​?”។ នាង​ឆ្លើយថា​៖ “ពីព្រោះ​គេ​យក​ព្រះអម្ចាស់​របស់ខ្ញុំ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ទេវតា​ទាំង​នោះ​បាន​សួរ​នាង​ថា៖​ «នាង​អើយ​ ហេតុអ្វី​នាង​យំ?»​ នាង​ឆ្លើយ​ប្រាប់​ថា៖​ «ពួកគេ​បាន​យក​ព្រះអម្ចាស់​របស់​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​ណា​ទេ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទេវតា​នោះ​សួរ​ថា៖ «នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ?» នាង​ឆ្លើយ​ថា៖ «គេ​បាន​យក​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់​ហើយ មិន​ដឹង​ជា​គេ​យក​ព្រះ‌អង្គ​ទៅ​ទុក​ឯ​ណា​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទេវតា​ពោល​មក​កាន់​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ?»។ នាង​ឆ្លើយ​ទៅ​ទេវតា​វិញ​ថា៖ «មាន​គេ​យក​សព​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះ‌អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ?»។ នាង​ឆ្លើយ​ទៅ​ម៉ាឡា‌អ៊ីកាត់​វិញ​ថា៖ «មាន​គេ​យក​សព​អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​សម្រាប់​យំសោក និង​ពេល​សម្រាប់​សើចសប្បាយ​; ពេល​សម្រាប់​កាន់ទុក្ខ និង​ពេល​សម្រាប់​លោតកញ្ឆេង​;


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​ទាំងនេះ​ដែល​អ្នករាល់គ្នា​និយាយគ្នា​តាមផ្លូវ ជា​រឿង​អ្វី​?”។ ពួកគេ​ក៏​ឈរស្ងៀម ទាំង​មាន​ទឹកមុខ​ស្រងូតស្រងាត់​។


ព្រះយេស៊ូវ​ទត​ឃើញ​ម្ដាយ​របស់​ព្រះអង្គ និង​សិស្ស​ម្នាក់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កំពុង​ឈរនៅក្បែរ ក៏​មានបន្ទូល​នឹង​ម្ដាយ​ថា​៖“ស្ត្រី​អើយ មើល៍! កូន​របស់អ្នក”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ម្ដាយ​ថា​៖“ស្ត្រី​អើយ តើ​រឿងនេះជា​អ្វី​នឹង​ខ្ញុំ ហើយ​នឹង​អ្នក​? ពេលវេលា​របស់ខ្ញុំ​មិនទាន់​មកដល់​នៅឡើយទេ”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?”។ នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ”។


នាង​ក៏​រត់​ទៅរក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ ហើយ​ប្រាប់​ពួកគេ​ថា​៖ “គេ​យក​ព្រះអម្ចាស់​ចេញ​ពី​រូងផ្នូរ​ហើយ យើង​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ​!”។


ពេលនោះ ប៉ូល​តបថា​៖ “អ្នករាល់គ្នា​យំ និង​បំបាក់​ទឹកចិត្ត​ខ្ញុំ​ធ្វើ​អី​? ដ្បិត​ខ្ញុំ​បាន​ត្រៀមជាស្រេច​ហើយ មិនគ្រាន់តែ​ឲ្យ​គេ​ចាប់ចង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ត្រៀម​ស្លាប់​នៅ​យេរូសាឡិម​ទៀតផង ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម